នេះហើយ​ជា​មូលហេតុ​ដែល Wifi របស់​អ្នកដើរ​យឺត​!

​    ​ក្នុងសម័យ​ស្មា​ត​ហ្វូ​ន អ្វីដែល​មនុស្ស​អត់​មិនបាន គឺ Wifi ព្រោះ​មនុស្ស​ប្រើ​ទូរស័ព្ទ​ដើម្បី​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត លេង​បណ្តាញ​សង្គម​ដូចជា Facebook ជាដើម និង​អ្នកខ្លះ​ប្រើ​វា​ដើម្បី​ការងារ​ប្រចាំថ្ងៃ ដូច្នេះ បើកាលណា Wifi ដើរ​យឺត វា​ក៏​មិន​ខុស​អី​ពី​ការរំខាន​ដល់​ជីវិត​មនុស្ស​នោះដែរ​។ 

​    ​ខាងក្រោម​នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​អ៊ី​ន​ធឺ​ណេ​ត Wifi របស់​អ្នកដើរ​យឺត​។ 
​    ​១. WIFI មាន​រយៈ​ចម្ងាយ​ក្នុង​ការបាញ់​រលកសញ្ញា​របស់​វា ដោយ​ប្រើ​ប្រព័ន្ធ UHF កម្រិត ២,៤ ជី​ហ្គា​ហឺត​។ 
​    ​២. WIFI មិនអាច​បាញ់​រលកសញ្ញា​ទម្លុះ​ជញ្ជាំង​បានទេ​។​

​    ​បើកាលណា​កន្លែង​ដាក់​ឧបករណ៍​ចែកចាយ WIFI ហ៊ុំព័ទ្ធ​ដោយ​ជញ្ជាំង ដូច្នេះ មិនចាំបាច់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​អ៊ី​ន​ធឺ​ណេ​ត​ដើរ​យឺត​។ 

​    ​អ្នក​គួរ​រក​កន្លែង​លំហ​ជាង​មុន​សម្រាប់​ដាក់​ឧបករណ៍​ចែកចាយ WIFI និង​ជម្រើស​មួយទៀត បែរ​អង់​តែ​ន បាញ់​ទៅលើ​មួយ និង​មួយទៀត​បាញ់​ទៅ​ចំហៀង (​មើលរូប​)​។ កុំ​ភ្លេច​សាកល្បង​ដើម្បីឱ្យ​អ៊ី​ន​ធឺ​ណេ​ត​ដើរ​លឿន​ជាង​មុន​៕