មេឈ្មួញឈ្មោះទូច ប្រពន្ធឈ្មោះណាត សកម្មក្នុងការដឹកឈើប្រណិត ទៅលក់ឲ្យឈ្មួញវៀតណាម គ្មាននរណាហ៊ានបង្ក្រាប

ខេត្តរតនគិរី ៖ សេចក្តីរាយការពីខេត្តរតនគិរីបានឲ្យដឹងថា ឈ្មួញជួញឈើប្រណិតខុសច្បាប់ពីរ នាក់ប្តីប្រពន្ឋគឺប្តីឈ្មោះទូចប្រពន្ធឈ្មោះណាតនៅតែដំណើរការយ៉ាងរលូនពុំមានសមត្ថកិច្ច ណាបង្ក្រាបឡើយ។បានដឹកជញ្ជូនឈើសឹងរាល់យប់ថ្ងៃគឺដឹកឈើប្រណីត តាមរថយន្តម៉ាកធុន ត្រា ក្នុង១ថ្ងៃមិនតិច១០គ្រឿងចេញពីស្រុកវ៉ើនសៃឆ្លងកាត់ស្រុកអូរជុំមកស្តុកទុកនៅឃ្លាំងចំនួន ២ មានទីតាំងស្ថិតនៅភូមិថ្មី អូរមៀតសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីដើម្បី ចែក ចាយបន្ត អោយឈ្មួញក្នុងក្រុងបានលុង នឹងដឹកជញ្ជូនបន្តតាមរយៈរថយន្តស៊ាំយ៉ុង ឆ្ពោះទៅ កាន់ប្រទេសវៀតណាមយ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយ។ដោយសារមានការបើកដៃ ពី សមត្ថកិច្ចតាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើ មានលោក កែប កត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តរតនគិរី ដូចជាសមត្ថកិច្ចប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងប៉ូលីសសេដ្ឋកិច្ចខេត្ត គឺមិនដែលបង្ក្រាបបានម្តងណាទេ។

ជាក់ស្តែងជារៀងរាល់ថ្ងៃ ឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះបានធ្វើកម្មភាព ដឹកជញ្ជូនឈើប្រណិត យ៉ាងសកម្មតាមរថយន្តម៉ាកធុនត្រាក្នុង១ថ្ងៃមិនតិច១០គ្រឿង ដឹកចេញពីស្រុកវ៉ើនសៃ ឆ្លងកាត់ ស្រុកអូរជុំមកស្តុកទុកនៅឃ្លាំងចំនួន២ មានទីតាំងស្ថិតនៅភូមិថ្មីអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ដើម្បីចែកចាយបន្តអោយឈ្មួញក្នុងក្រុងបានលុង ដឹកបញ្ជូនបន្តតាម រយៈរថយន្តស៊ាំយ៉ុង តាមបណ្តោយផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុកបរកែវ ស្រុកអូរយ៉ាដាវ តាម ច្រករបៀងភូមិភិៈនិងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីបន្តទៅលក់អោយ ឈ្មួញនៅប្រទេសវៀតណាម។គឺមិនលោះថ្ងៃណាឡើយទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬ ខ្យល់ព្យុះក៏ឈ្មួញពីរនាក់ប្តីប្រពន្ឋរូបនោះនៅតែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ពុំឃើញមាន សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ធ្វើការទប់ស្កាត់ និងបង្កាបសោះឡើយ។

ជាពិសេសជំនាញរដ្ឋបាលព្រៃឈើមានលោក កែបកត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដូចជាសមត្ថកិច្ចប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងប៉ូលីសសេដ្ឋកិច្ចខេត្ត គឺមិនដែលបង្ក្រាប បានម្តងទេ។ គឺទី១ ដោយសារតែឈ្មួញជួញឈើ ពីរនាក់ប្តីប្រពន្ឋរូបនោះ  មានលុយបិទមាត់ សមត្ថកិច្ចអស់ទាំងនោះ និងទី២ ឈ្មួញជួញឈើ ពីរនាក់ប្តីប្រពន្ឋរូបនោះបអួតអាងប្រាប់គេថា ខ្លួនជាសាច់ញាតិលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងសមត្ថកិច្ចច្រកព្រំដែន មិនដឹងជា ទទួលបានផលប្រយោជន៍ប៉ុន្មានទេ ក្នុងមួយខែៗក្នុងការបិទភ្នែក ឃុបឃិតឲ្យ ឈ្មួញជួញឈើ ប្រណិតខុសច្បាប់ ពីរនាក់ប្តីប្រពន្ឋ គឺប្តីឈ្មោះទូច ប្រពន្ធឈ្មោះណាត ដឹកជញ្ជូនឈើប្រណីត ខុសច្បាប់ធ្វើមិនដឹងមិនឮទុកឱកាសឲ្យធ្វើអី្វៗ តាមតែអំពើចិត្តដោយមិនដែលឮមាត់ឮ.ក សូម្បី តែបន្តិច៕

5 មេឈ្មួញឈ្មោះទូច ប្រពន្ធឈ្មោះណាត សកម្មក្នុងការដឹកឈើប្រណិត ទៅលក់ឲ្យឈ្មួញវៀតណាម គ្មាននរណាហ៊ានបង្ក្រាប មេឈ្មួញឈ្មោះទូច ប្រពន្ធឈ្មោះណាត សកម្មក្នុងការដឹកឈើប្រណិត ទៅលក់ឲ្យឈ្មួញវៀតណាម គ្មាននរណាហ៊ានបង្ក្រាប