ឯកសារ Wikileaks បញ្ជាក់​យ៉ាង​ច្បាស់​ថា Hillary Clinton ពិត​ជា​បាន​ផ្គត់ផ្គង់​អាវុធ​ដល់ ISIS

ជា​យូរ​មក​ហើយ ដែល​គេ​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ ទាក់ទង​នឹង​ការ​ដែល​លោកស្រី Hillary Clinton លក់​ និង​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុម​ ISIS ដើម្បី​ទម្លាក់​រដ្ឋាភិបាល លោក Assad ក្នុង​ពេល​ដែល​លោក​ស្រី​ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នោះ ហើយ​លោក​ស្រី​ក៏​ធ្លាប់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ដែរ តែ​មក​ទល់​នេះ​ រឿង​បាន​ផ្ទុះ​ឡើង​ជា​ថ្មី ។

បេក្ខភាព​ប្រធានាធិបតី​ស្រី​របស់​អាមេរិក​ដ៏​លេចធ្លោ លោក​ស្រី Hillary Clinton ត្រូវ​បាន​ស្ថាបនិក​របស់​ Wikileaks បើក​កកាយ​អាថ៌កំបាំង​ដែល​បញ្ជាក់​ថា លោកស្រី Clinton ពិត​ជា​បាន​ផ្គត់ផ្គង់​អាវុធ​ទៅ ISIS មែន ដោយ​មាន​ទាំង​ឯកសារ​បញ្ជាក់​ជា​ច្រើន​ទៀត​ផង នោះ​គឺ​អ៊ីម៉ែល​ដែល​គេ Hack បាន​ពី​គណនី​លោក​ស្រី ដោយ​វា​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​នឹង​លីប៊ី ស៊ីរី Al Qaeda និង ISIS

នៅ​ក្នុង​រដ្ឋបាល Obama សម្រាប់​អាណត្តិ​ទី​២​នេះ លោក​ស្រី Clinton ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹក​អាវុធ​អាមេរិក ទៅ​កាន់​ប្រទេស​កាតារ ដែល​ជា​ប្រទេស​មូស្ល៊ីម មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លីប៊ី ដើម្បី​ជួយ​ផ្ដួល​រំលំ​របប Gaddafi រួច​ទើប​បញ្ជូន​អាវុធ​ទាំង​នោះ បន្ត​ទៅ​ស៊ីរី ជួយ Al Qaeda ដើម្បី​រំលំ​របប Assad ទៀត ។

“អ៊ីម៉ែល​របស់​លោកស្រី Clinton ជា​ច្រើន​ដែល​ត្រូវ​បាន​ Hack មក មាន​បង្ហាញ​ពី​ព័ត៌មាន​យ៉ាង​ច្បាស់ ពី​ការ​បំពាក់​អាវុធ​ឲ្យ​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី ចុងក្រោយ​វា​ក៏​ក្លាយ​ជា​ក្រុម ISIS ដូច​សព្វថ្ងៃ” នេះ​ជា​សម្ដី​របស់​លោក Julian Assange ស្ថាបនិក​របស់ Wikileaks ។

គួរ​រម្លឹក​ថា ចំពោះ​ការ​ចោទប្រកាន់​លើ​រដ្ឋាភិបាល​លោក Obama ក៏​ដូចជា​លោក​ស្រី Clinton ក្នុង​ការ​បង្កើត​ឲ្យ​មាន​ក្រុម​សាហាវ​យង់ឃ្នង ISIS នេះ​ដែរ វា​តែងតែ​ត្រូវ​បាន​ច្រានចោល​ជានិច្ច ។

សូម​បញ្ជាក់​ថា រឿង​នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ គ្រាន់​តែ​វា​ទើប​ផ្ទុះ​ឡើង​វិញ បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ ម្យ៉ាងវិញទៀត វា​ក៏​ចំ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រវាង លោក​ស្រី Hillary Clinton និង​លោក Donald Trump រឹត​តែ​មាន​ភាព​ក្ដៅ​គគុក​ជាង​មុន ដើម្បី​ដណ្ដើម​សន្លឹក​ឆ្នោត​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ៕ ប្រភព៖ kqube.net


Related Posts