កាន់តែខ្លាំងហើយ យន្តហោះទម្លាក់គ្រាប់បែក H-6K គឺផលិតក្នុងប្រទេសចិនតែម្ដង

កងទ័ព ចិន នឹងបង្ហាញយន្តហោះទម្លាក់គ្រាប់បែក H-6K ដល់សាធារណជននៅថ្ងៃទី ១ ខែ កញ្ញា ខាងមុខនេះ ព្រមទាំងបង្ហាញផងដែរ នូវយន្តហោះព្រមានប្រភេទ KJ-500 និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ HQ-9 ។

ពិធីសម្ដែងបង្ហាញយន្តហោះ និងប្រព័ន្ធអាវុធទាំងនោះ ធ្វើឡើងក្នុងខួប ៧០ ឆ្នាំនៃការបង្កើតសាលាហ្វឹកហ្វឺនទាហានដែលមានឈ្មោះថា សាលាសម្ព័ន្ធប្រជាធិបតេយ្យ ស្ថិតនៅភាគឥសាន្តប្រទេស ចិន និងជាពេលដែលសាលាទទួលសិស្សហាត់រៀនបើកយន្តហោះជាងមួយពាន់នាក់ ។

អ្នកនាំពាក្យកងទ័ព ចិន បញ្ជាក់ថា ក្រៅពីយន្តហោះសម័យមុន ដែលធ្លាប់តែហោះហើរនៅសមុទ្រចិនខាងកើត, សមុទ្រចិនខាងត្បូង និងសមុទ្រប៉ាស៊ីហ្វិកខាងលិច, កងទ័ពអាកាស ចិន បានប្រែក្លាយខ្លួនទៅជាកងទ័ពទំនើប ដោយមានអាវុធ និងយន្តហោះគ្រប់ប្រភេទ ។

យន្តហោះទម្លាក់គ្រាប់បែក H-6K ផលិតនៅក្នុងប្រទេស ចិន មានសមត្ថភាពហោះហើរលើរយៈចម្ងាយឆ្ងាយ និងមធ្យម ប្រើប្រាស់សម្រាប់វាយប្រហារលើគោលដៅស្ថិតនៅឆ្ងាយ និងសម្រាប់បេសកកម្មទម្លាក់គ្រាប់បែក ។ នេះគឺជាយន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មីបំផុតរបស់ ចិន ដែលឌីហ្សាញឡើងជាប្រភេទយន្តហោះបំពាក់មីស៊ីលបាញ់ពីអាកាស ដែលក្រសួងការពារជាតិ អាមេរិក ជឿថា ជួយឲ្យកងទ័ព ចិន មានសមត្ថភាពកាន់តែខ្ពស់ក្នុងសមភូមិអាកាស ។

ក្នុងឆ្នាំ ២០១៥ យន្តហោះទម្លាក់គ្រាប់បែក H-6K បានចូលរួមក្នុងសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិកចំនួន ៤ លើក ។ ឆ្នាំ ២០១៦ នេះ H-6K បានធ្វើបេសកកម្មនៅសមុទ្រចិនខាងត្បូងជាច្រើនលើក ដើម្បីការពារអធិបតេយ្យភាពដែនដីរបស់ប្រទេស ចិន ។

កាន់តែខ្លាំងហើយ យន្តហោះទម្លាក់គ្រាប់បែក H-6K គឺផលិតក្នុងប្រទេសចិនតែម្ដង

កាន់តែខ្លាំងហើយ យន្តហោះទម្លាក់គ្រាប់បែក H-6K គឺផលិតក្នុងប្រទេសចិនតែម្ដង

កាន់តែខ្លាំងហើយ យន្តហោះទម្លាក់គ្រាប់បែក H-6K គឺផលិតក្នុងប្រទេសចិនតែម្ដង

កាន់តែខ្លាំងហើយ យន្តហោះទម្លាក់គ្រាប់បែក H-6K គឺផលិតក្នុងប្រទេសចិនតែម្ដង

ប្រភព៖ ecns, kqube

  • កាន់តែខ្លាំងហើយ យន្តហោះទម្លាក់គ្រាប់បែក H-6K គឺផលិតក្នុងប្រទេសចិនតែម្ដង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/28  Category:ជីវិតនិងសង្គម
Tags: