ឯកសារ Wikileaks បញ្ជាក់​យ៉ាង​ច្បាស់​ថា Hillary Clinton ពិត​ជា​បាន​ផ្គត់ផ្គង់​អាវុធ​ដល់ ISIS

ឯកសារ Wikileaks បញ្ជាក់​យ៉ាង​ច្បាស់​ថា Hillary Clinton ពិត​ជា​បាន​ផ្គត់ផ្គង់​អាវុធ​ដល់ ISIS
ជាយូរមកហើយ ដែលគេធ្លាប់ឮពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនឹងការដែលលោកស្រី Hillary Clinton លក់ និងផ្គត់ផ្គង់អាវុធដល់ក្រុម ISIS ដើម្បីទម្លាក់រដ្ឋាភិបាល លោក Assad ក្នុងពេលដែលលោកស្រីធ្វើរដ្ឋមន្ត្រីក្រសួងការបរទេសនោះ ហើយលោកស្រីក៏ធ្លាប់បានច្រានចោលការចោទប្រកាន់នេះដែរ តែមកទល់នេះ រឿងបានផ្ទុះឡើងជាថ្មី ។

បេក្ខភាពប្រធានាធិបតីស្រីរបស់អាមេរិកដ៏លេចធ្លោ លោកស្រី Hillary Clinton ត្រូវបានស្ថាបនិករបស់ Wikileaks បើកកកាយអាថ៌កំបាំងដែលបញ្ជាក់ថា លោកស្រី Clinton ពិតជាបានផ្គត់ផ្គង់អាវុធទៅ ISIS មែន ដោយមានទាំងឯកសារបញ្ជាក់ជាច្រើនទៀតផង នោះគឺអ៊ីម៉ែលដែលគេ Hack បានពីគណនីលោកស្រី ដោយវាមានទំនាក់ទំនងផ្ទាល់ជាមួយនឹងលីប៊ី ស៊ីរី Al Qaeda និង ISIS ។

នៅក្នុងរដ្ឋបាល Obama សម្រាប់អាណត្តិទី២នេះ លោកស្រី Clinton ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស ជាអ្នកទទួលខុសត្រូវក្នុងការដឹកអាវុធអាមេរិក ទៅកាន់ប្រទេសកាតារ ដែលជាប្រទេសមូស្ល៊ីម មានទំនាក់ទំនងល្អជាមួយលីប៊ី ដើម្បីជួយផ្ដួលរំលំរបប Gaddafi រួចទើបបញ្ជូនអាវុធទាំងនោះ បន្តទៅស៊ីរី ជួយ Al Qaeda ដើម្បីរំលំរបប Assad ទៀត ។

“អ៊ីម៉ែលរបស់លោកស្រី Clinton ជាច្រើនដែលត្រូវបាន Hack មក មានបង្ហាញពីព័ត៌មានយ៉ាងច្បាស់ ពីការបំពាក់អាវុធឲ្យក្រុមឧទ្ទាមនៅស៊ីរី ចុងក្រោយវាក៏ក្លាយជាក្រុម ISIS ដូចសព្វថ្ងៃ” នេះជាសម្ដីរបស់លោក Julian Assange ស្ថាបនិករបស់ Wikileaks ។

គួររម្លឹកថា ចំពោះការចោទប្រកាន់លើរដ្ឋាភិបាលលោក Obama ក៏ដូចជាលោកស្រី Clinton ក្នុងការបង្កើតឲ្យមានក្រុមសាហាវយង់ឃ្នង ISIS នេះដែរ វាតែងតែត្រូវបានច្រានចោលជានិច្ច ។

សូមបញ្ជាក់ថា រឿងនេះមិនមែនជារឿងថ្មីនោះទេ គ្រាន់តែវាទើបផ្ទុះឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ ម្យ៉ាងវិញទៀត វាក៏ចំពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតរវាង លោកស្រី Hillary Clinton និងលោក Donald Trump រឹតតែមានភាពក្ដៅគគុកជាងមុន ដើម្បីដណ្ដើមសន្លឹកឆ្នោតក្នុងខែវិច្ឆិកាខាងមុខ ៕

ប្រែសម្រួល៖
ប្រភព៖ dailypakistan

  • ឯកសារ Wikileaks បញ្ជាក់​យ៉ាង​ច្បាស់​ថា Hillary Clinton ពិត​ជា​បាន​ផ្គត់ផ្គង់​អាវុធ​ដល់ ISIS已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/28  Category:ជីវិតនិងសង្គម
Tags: