​​​​​​​​​​​​​​​​​​​អ្នក​​ដំណើរ ​​៩៩​នាក់​​​ព្រលឹង​ចុង​សក់​ ​​ក្រោយ​យន្តហោះ​​ផ្ទុះ​ម៉ាស៊ីន​លើ​​អាកាស

យន្តហោះ​ Southwest Airlines Boeing 737​ ជើង​ហោះហើរ​ Flight 3472 ​​​​ផ្ទុក​​អ្នក​​ដំណើរ​​​ចំនួន​​ ៩៩​នាក់​​ ​បាន​​ចុះ​ចត​ជា​បន្ទាន់​ ក្រោយ​​មាន​​សំឡេង​ផ្ទុះ​​​​​​​​​​​​​​​​​​​​​​​​រហែក​​​ម៉ាស៊ីន​​​​យន្ត​ហោះ​​ខាង​​ឆ្វេង​។

 

​​​​​​​​​​​​​​​​​​​អ្នក​​ដំណើរ ​​៩៩​នាក់​​​ព្រលឹង​ចុង​សក់​ ​​ក្រោយ​យន្តហោះ​​ផ្ទុះ​ម៉ាស៊ីន​លើ​​អាកាស

 

​​​​​​​​​

យន្តហោះ​​នេះ ​​​​ត្រូវ​ធ្វើ​ដំណើរ​​​​​​​ពី​ទីក្រុង​ New Orlean ទៅ​​​​​កាន់​ទីក្រុង​​ Orlando រដ្ឋ​​ផ្លរីដា សហរដ្ឋ​អាមេរិក​ ​តែ​ត្រូវ​​​​បង្វែរ​ទិស​​ដៅ​ចុះចត​​បណ្ដោះ​​អាសន្ន​​​នៅ​ទីក្រុង​ Pensacola វិញ​ នា​វេលា​ម៉ោង​ ៩៖៤០នាទី​ព្រឹក​ថ្ងៃ​​សៅរ៍​​​ ត្រូវ​នឹង​ម៉ោង​​៨៖៤០​​យប់​​​ថ្ងៃ​សៅរ៍​នៅ​កម្ពុជា។

 

​អ្នក​នាំ​ពាក្យ​​​​​ក្រុមហ៊ុន​​លោក​ Mainz និយាយ​ថា ​​​​អ្នក​ដំណើរ​ទាំង​​ ៩៩​នាក់​ រួម​​នឹង​​បុគ្គលិក​​យន្តហោះ​​ ៥​នាក់​ទៀត ​​មិន​មាន​របួស​ឡើយ ​គ្រាន់​តែ​ភិតភ័យ។ ចំពោះ​មូលហេតុ​នៃ​បញ្ហា​​​ម៉ាស៊ីន​​​​​​​​​ អ្នក​ជំនាញ​មិន​ទាន់​ដឹង​ច្បាស់​​នៅ​ឡើយ​ទេ​​​ កំពុង​​ស៊ើបអង្កេត៕

 

​​​​​​​​​​​​​​​​​​​អ្នក​​ដំណើរ ​​៩៩​នាក់​​​ព្រលឹង​ចុង​សក់​ ​​ក្រោយ​យន្តហោះ​​ផ្ទុះ​ម៉ាស៊ីន​លើ​​អាកាស

 

 

​​​​​​​​​​​​​​​​​​​អ្នក​​ដំណើរ ​​៩៩​នាក់​​​ព្រលឹង​ចុង​សក់​ ​​ក្រោយ​យន្តហោះ​​ផ្ទុះ​ម៉ាស៊ីន​លើ​​អាកាស

 

​​​​​​​​​​​​​​​​​​​អ្នក​​ដំណើរ ​​៩៩​នាក់​​​ព្រលឹង​ចុង​សក់​ ​​ក្រោយ​យន្តហោះ​​ផ្ទុះ​ម៉ាស៊ីន​លើ​​អាកាស

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ RT​​​​​​​​​​​​
​​​​​