​ពី​ឆ្នាំ​២០១០-២០១៥ មនុស្ស​៩២​នាក់​ស្លាប់ និង​១៧០​នាក់​របួស​ដោយសារ​ប៉ូលិស​នៅ Chicago និពន្ធដោយ : រួបរួម       August-28-2016, 11:39 am         15

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ពី​ឆ្នាំ​២០១០-២០១៥ មនុស្ស​៩២​នាក់​ស្លាប់ និង​១៧០​នាក់​របួស​ដោយសារ​ប៉ូលិស​នៅ Chicagoមន្ត្រីប៉ូលិស​នៅ​រដ្ឋ​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក បាន​បាញ់សម្លាប់​មនុស្ស​៩២​នាក់ និង​ធ្វើ​ឲ្យ​របួស​១៧០​នាក់ ក្នុង​រយៈពេល​៦​ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ ។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua​។​

​យោងតាម​ប្រភព​ទិន្នន័យ​ដែល​សិក្សា​ដោយ​ស្ថាប័ន Chicago Tribune មន្ត្រី​ប៉ូលីស​ម្នា​ក់នៅ​ឈី​កា​ហ្គោ ត្រូវបាន​វាយតម្លៃ​ឃើញថា បាន​បើក​ការបាញ់ប្រហារ​រៀងរាល់​៥​ថ្ងៃ​ម្តង​ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥​។ របាយការណ៍​ក៏បាន​លំអិត​ផងដែរ​ថា រយៈពេល​៦​ឆ្នាំកន្លងមក ប៉ូលិស​ឈី​កា​ហ្គោ បាន​បាញ់​ចេញ​យ៉ាង​ណាស់​២៦២៣​គ្រាប់ ក្នុងការ​បាញ់ប្រហារ​៤៣៥​លើក​។

ក្នុងចំណោម​មនុស្ស​២៦២​នាក់​ដែល​រង​ការបាញ់ប្រហារ​ពី​ប៉ូលិស ភាគរយ​គឺជា​បុរស​អាមេរិក​ដើមកំណើត​អាហ្វ្រិក ហើយ​មន្ត្រីប៉ូលិស​ដែល​បើក​ការបាញ់ប្រហារ​នោះ ពាក់កណ្តាល​គឺមាន​ដើមកំណើត​អាហ្វ្រិក និង​អាមេរិក​ឡាទីន​។

​អ្នក​ដែល​រង​ការបាញ់ប្រហារ​ភាគច្រើន គឺ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ការជួញដូរ និង​សេព​គ្រឿងញៀន ក្រុមបងធំ ជាដើម​។ ទិន្នន័យ​បង្ហាញ​ផងដែរ​ថា ប៉ូលិស​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​រង​ការចោទប្រកាន់​ទាក់ទង​នឹង​ប្រតិបត្តិ​ការខុស​គោលដៅ​៕