អាណិត​ណាស់ ! ដើមឈើ​រមៀល​សង្កត់​ស្លាប់

អាណិត​ណាស់ ! ដើមឈើ​រមៀល​សង្កត់​ស្លាប់



ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​ដើមឈើ​រមៀល​ពីលើ​ចំណោទ​សង្កត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ថ្ម​យ៉​ន ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូ​រី ឃុះ​ស​ន្ត្រែ ស្រុក​ភ្នំក្រវាញ ។

នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជឿន ចាប់​ថាវ ហៅ បារាំង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​វាល​វង្ស ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​អង្គុយ​មើល​គេ​អារ​ដើម​រាជ​កុ​ល​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​អង្គុយ​ក្រោម​ចំណោទ មួយសន្ទុះ​ក្រោយមក​ពេល​គេ​អារ​ដាច់ ស្រាប់តែ​ដើម​រាជ​កុ​ល​នោះ​រមៀល​មក​សង្កត់​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ៕