វិធីធ្វើ៖ បង្កងអាំងទឹកជ្រលក់កន្ទួត

គ្រឿងផ្សំ
បង្កងទន្លេ ២០០ក្រាម
មីសួរត្រាំទឹក និងស្រុសឱ្យឆ្អិន ៥០ក្រាម
ការ៉ុតហាន់ជាសរសៃ ៥០ក្រាម
កន្ទួត ២០ក្រាម
ស្ករត្នោត ៤ស្លាបព្រាកាហ្វេ
ទឹកត្រី ៣ស្លាបព្រាកាហ្វេ
ម្ទេសខ្មាំង ១០គ្រាប់
ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ
ខ្ទឹមសបំពងសម្រាប់ប្រើច្របល់ជាមួយមីសួរ
សាលាដ

វិធីធ្វើ
១.អាំងបង្កងទន្លេអាំងរហូតឆ្អិនទាំងសងខាង
២.យកមីសួរស្រុះឆ្អិនហើយ មកច្របល់ជាមួយខ្ទឹមសបំពងត្រៀមទុក
៣.បុកច្របល់កន្ទួតឱ្យបែកខ្ទេច ដាក់ម្ទេសខ្មាំង រួចបុកឱ្យ បែកខ្ទេចដូចគ្នា ។ ដាក់ស្ករត្នោត ទឺកត្រី និងទឹកក្រូចឆ្មារឱ្យមានរសជាតិជូរអែម និង ប្រៃ ។
៤.រៀបចំបង្កងដាក់ចាន បន្ថែមការ៉ុត សាលាដ និង មីសួរ រួចយកមកបរិភោគជាមួយទឹកជ្រលក់កន្ទួតតែម្តង ៕

វិធីធ្វើ៖ បង្កងអាំងទឹកជ្រលក់កន្ទួត
វិធីធ្វើ៖ បង្កងអាំងទឹកជ្រលក់កន្ទួត

ប្រភព៖ pmhotnews

  • វិធីធ្វើ៖ បង្កងអាំងទឹកជ្រលក់កន្ទួត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/28  Category:ចំនេះដឹង
Tags: