អត្តពលិក​​កូរ៉េខាងជើង​អត់​បាន​មេដាយ​​អូឡាំពិក​ អាច​នឹង​​ទទួល​ទណ្ឌកម្ម​

​មុន​​កីឡា​​អូឡាំពិក​​​​ Rio 2016 ប្រទេស​ប្រេស៊ីល​​ត្រូវ​​បិទ​បញ្ចប់​ មេ​ដឹក​នាំ​កូរ៉េខាងជើង​​​ គីម​ ជុងអ៊ុន​​ ​បាន​​​ព្រមាន​អត្តពលិក​​របស់​ខ្លួន​​​ទាំង​អស់​ ​​ត្រូវ​ត្រលប់​មក​មាតុ​ប្រទេស​វិញ​​​ យ៉ាង​ហោច​ណាស់​រកឲ្យ​​បាន​មេដាយ​ចំនួន​ ១៧។

 

អត្តពលិក​​កូរ៉េខាងជើង​អត់​បាន​មេដាយ​​អូឡាំពិក​ អាច​នឹង​​ទទួល​ទណ្ឌកម្ម​

គីម ជុងអ៊ុន

 

គោល​បំណង​​ដណ្ដើម​យក​មេដាយ​​​​​ទាំង​​ ១៧​នោះ​ ​ត្រូវ​តែ​មាន​មេដាយ​មាស​​យ៉ាង​តិច​ ៥​ ​​នៃ​អត្តពលិក​​ទាំង​អស់​​ចំនួន ​​៣១​នាក់ ​តែ​លទ្ធផល​មក​វិញ​​បាន​​​​​ ៧​​​​ប៉ុណ្ណោះ​ ​មាន​មេដាយ​មាស​​ចំនួន​ ២ ប្រាក់​​​​​​៣ និង​សំរឹទ្ធ​២។​​​​​​​​
​​​​​​​

អ្នក​​ឈ្នះ​​មេដាយ​​​ទាំង​អស់​​​​ នឹង​ទទួល​បាន​រង្វាន់​​លើក​ទឹក​ចិត្ត​ដូច​ជា​​ផ្ទះ​សម្បែង​ ​របប​អាហារ រថយន្ត​មួយ​គ្រឿង ​​និង​​​​​រង្វាន់​​ផ្សេង​ទៀត​​ពី​​មេដឹកនាំ។ ចំណែក​​អ្នក​​មិន​ទទួល​បាន​​​ ​​នឹង​ត្រូវ​ដាក់ទណ្ឌកម្ម​​​​​​ឲ្យ​រើ​ទៅ​រស់​​នៅ​​​​កន្លែង​​​​​​​​យ៉ាប់យ៉ឺន ​​កាត់​បន្ថយ​របប​អាហារ​​ ហើយ​​​ធ្ងន់ធ្ងរ​ជាង​គេ​​ នឹង​ត្រូវ​​បញ្ជូន​​ទៅ​កាន់​កន្លែង​​​​​​​​​ជីក​រក​រ៉ែ​តែ​ម្ដង។

 

​​​​​​​​​​​​​​​​​​​​ការ​ធ្វើ​បែប​នេះ​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​​​ទំនង​ជាលោក​​​​​​​ គីម ជុងអ៊ុន ​ឃើញ​​​​​​​​កូរ៉េ​ខាង​ត្បូង​​​វិល​មក​​​ប្រទេស​វិញ​​​ជា​មួយ​មេដាយ​​ចំនួន​ ២១​​ ក្នុង​នោះ​មាន​​មេដាយ​មាស​ចំនួន​ ៩​ ដែល​ច្រើន​ជាង​ខ្លួន​រក​​បាន​ទៅ​ទៀត​​៕

 

អត្តពលិក​​កូរ៉េខាងជើង​អត់​បាន​មេដាយ​​អូឡាំពិក​ អាច​នឹង​​ទទួល​ទណ្ឌកម្ម​

 

អត្តពលិក​​កូរ៉េខាងជើង​អត់​បាន​មេដាយ​​អូឡាំពិក​ អាច​នឹង​​ទទួល​ទណ្ឌកម្ម​

 

អត្តពលិក​​កូរ៉េខាងជើង​អត់​បាន​មេដាយ​​អូឡាំពិក​ អាច​នឹង​​ទទួល​ទណ្ឌកម្ម​

 

អត្តពលិក​​កូរ៉េខាងជើង​អត់​បាន​មេដាយ​​អូឡាំពិក​ អាច​នឹង​​ទទួល​ទណ្ឌកម្ម​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Sun​​​