រីករាយ​​ចុង​សប្ដាហ៍​ជា​មួយ​យុវតី​ស្អាត​ម្នាក់ សំឡេង​ច្រៀង​ពីរោះ​ដូច​ ទូច ស៊ុននិច

ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​បាន និង​កំពុង​ចាប់​អារម្មណ៍លើ​យុវតី​ខ្មែរម្នាក់ ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត ហើយ​ច្រៀង​ពីរោះ​ទៀត។

 

រីករាយ​​ចុង​សប្ដាហ៍​ជា​មួយ​យុវតី​ស្អាត​ម្នាក់ សំឡេង​ច្រៀង​ពីរោះ​ដូច​ ទូច ស៊ុននិច

 

តាម​ព័ត៌មាន​យុវតី​រូប​នេះ មាន​ឈ្មោះ​ថា អ៊ុន ម៉ាលីស ជា​អ្នក​ស្រុក​មក​ពី​ខេត្ត​ស្វាយ​រៀង។ បើ​ទោះ មាន​វ័យ​ក្មេង ប៉ុន្តែ​ ម៉ាលីស និយម​ច្រៀង​តែ​បទ​របស់​រៀម​​ច្បង​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ នាង​ក៏​មាន​ទំនោរ​ទៅ​ខាង​សិល្បៈ​បុរាណ​ដែរ ដោយ​បាន​ចូល​សិក្សា ចម្រៀង​​មហោរី​​នៅ​​សាកល​​ភូមិន្ទ​​វិចិត្រ​សិល្បៈ ព្រោះ​​តែ​​ខ្លាច​​បាត់បង់​​មរតក​​ដូន​តា​​មួយ​​នេះ។

 

បាន​ចូល​ម៉ាលីស ធ្លាប់​ប្រាប់​ Sabayថា បើ​គេ​ទៅ​សម័យ​អស់​ហើយ នាង​ក្នុង​វីដេអូ​នេះ​នាង“ឥឡូវ​​គេ​ទៅ​​សម័យ​​អស់​​ហើយ ខាង​​បុរាណ​​យើង​​អត់​​សូវ​​មាន​​អ្នក​​ចាប់​​អារម្មណ៍​​ទេ។ ខ្ញុំ​​រៀន​​ចម្រៀង​​បុរាណ​ដោយ​​សារ​​ចង់​​រក្សា​​មរតក​​ដូន​​តា​​ខ្មែរ​​យើង”។

 

នៅ​ថ្ងៃ​នេះ ស្រី​ស្អាត​មក​ពី​ស្វាយ​រឿង​រូប​នេះ បាន​បក​ស្រាយ​បទ​ចម្រៀង​សម័យ​ដើម​មួយ​បទ​ មាន​ចំណង​ជើង​ថា “ទឹក​ហូរ​ឆ្ងាយ” សំនៀង​ដើម​របស់ ទូច ស៊ុននិច យ៉ាង​ពីរោះ។ តោះ…ស្ដាប់​ទាំង​អស់​គ្នា សំឡេង​របស់​ស្រី​ស្អាត​រូប​នេះ​ ពីរោះ​ប៉ុណ្ណា?

 

 

អត្ថបទ៖ ទារិកា