កំហុសឆ្គង​10​ចំណុច​ក្នុង​ការ​ទិញ​ផ្ទះ និង​ខុន​ដូ

ការ​ស្វែងរក​ទិញ​ផ្ទះ និង​ខុន​ដូ​ភាគច្រើន ទោះបីជា​ផ្ទះ និង​ខុន​ដូ​នោះ​មាន​គេ​រស់នៅ​ហើយ​ក្តី គឺ​ត្រូវ​ចំណាយ​ប្រាក់​មិន​តិច​នោះ ទេ ។ ការ​ទិញ​បង់​រំលស់​ជា​ច្រើន​ឆ្នាំ បើ​អ្នក​ភ្លាត់ស្នៀត វា​ពិបាក​នឹង​ដោះស្រាយ​ណាស់ ។ រឿង​ដែល​អ្នក​គួរ​ធ្វើ គឺ​ការពារ​ជា​មុន និង​មើល​នូវ​បទ​ពិសោធន៍​របស់​អ្នក​ដទៃ​ដែល​ធ្លាប់​ទិញ​ខុស​កន្លង​មក ។ ថ្ងៃនេះ យើង​បាន​ប្រមូលផ្តុំ​១០​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម​ដើម្បី​ទុកជា​ចំណេះដឹង​ខ្លះ​ៗ​ជូន​លោក​អ្នក ៖

១-​លង់​នឹង​ភាព​ស្រស់​ស្អាត​ច្រើន​ជាង​ទីតាំង​៖
ជា​ទូទៅ មនុស្ស​ភាគច្រើន​តែ​គិត​ទៅ​លើ​ភាព​ស្រស់​ស្អាត តែ​ការ​រស់នៅ ទីតាំង​គឺជា​រឿង​សំខាន់​ជាង​ភាព​ស្រស់​ស្អា​តទៅ​ទៀត ។ ពេល​ខ្លះ ផ្ទះ​ដែល​ធ្លាប់​មាន​អ្នក​រស់នៅ​ហើយ វា​មាន​ម៉ូ​ដ​ចាស់​ពណ៌ អាច​មើលទៅ​ចាស់​តាម​អាយុ តែ​ផ្ទះ​ទាំងនេះ​ស្ថិត​នៅ​ទីតាំង​ល្អ​ជាង​ផ្ទះ​ថ្មី ។

ជា​ទូទៅ ផ្ទះ​ចាស់​នៅ​ជិត​កន្លែង​ដឹក​ជញ្ជូន និង​កន្លែង​សាធារណៈ​ច្រើន​ជាង​ទីតាំង​ផ្ទះ​ថ្មី ។ បើ​អ្នក​ចង់បាន​ផ្ទះ​ថ្មី គឺ​គ្រាន់តែ​លាប​ពណ៌​ថ្មី​ប៉ុណ្ណោះ តែបើ​ចង់បាន​ទីតាំង​ថ្មី អ្នក​អាច​ត្រូវ​ទិញ​ផ្ទះ​ថ្មី​ទៀត ។

២-​ជ្រើសរើស​ផ្ទះ​ស្អាត តែ​សហគមន៍ និង​បរិស្ថាន​ជុំវិញ​មិនល្អ ៖
បន្ទាប់​ពី​ទិញ​ផ្ទះ​ហើយ ការ​រស់នៅ​ក្បែរ​អ្នក ជិតខាង គឺជា​រឿង​ដែល​ចៀស​មិន​រួច​ឡើយ ដូច្នេះ កុំ​ភ្លេច​សង្កេត​មើល​ផ្ទះ​ផ្សេង​ៗ​ទៀត​នៅ​ជិត ខាង ឬ​បរិស្ថាន​នៅ​ក្បែរ​នោះ​ថា តើ​មានការ​រស់នៅ​បែប​ណា ។ នៅ​ពេល​អ្នកមាន​កូនចៅ គឺ​កាន់តែ​ផ្តល់​ភាព​សំខាន់​ក្នុង​រឿង​នេះ ជា​ពិសេស អ្នក​មិន​ចង់ឱ្យ​ពួក​គេ​កើតមក​ជាមួយនឹង​បរិស្ថាន​មិនល្អ​ទេ ។ ក្រៅពី​នេះ សហគមន៍​នៅ​ជិតខាង​មិនល្អ ក៏​អាច​ធ្វើ​ឱ្យ​តម្លៃ​ផ្ទះ​ចុះថោក​ផង​ដែរ ។

ថ្ងៃក្រោយ ពេល​ដែល​អ្នក​ផ្លាស់​មក​រស់នៅ​ទី​នេះ គឺ​អាច​ជួបនឹង​បញ្ហា​គ្រប់​បែប​យ៉ាង​ផង​ដែរ មិន​ថា​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល សុវត្ថិភាព និង​ផ្លូវចិត្ត​របស់​សមាជិកគ្រួសារ ដែល​អ្នក​គួរ​ផ្តល់​ភាព​សំខាន់​ទី​១ ហើយ​កុំ​ភ្លេច​ថា មិន​ចាំបាច់​មានផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ អ្នក​អាច​ប្រើ​ពេលវេលា​រក​ផ្ទះ ឬ​ខុន​ដូ​ដែល​មាន​បរិស្ថាន​ល្អ តម្លៃ​សមរម្យ និង​មាន​សហគមន៍​ល្អ​ប្រសើរ​ជាង ។

៣-​ទិញ​ផ្ទះ​ពី​ឈ្មួញកណ្តាល ៖
គ្រប់​គ្នា​តែង​មិន​ចូល​ចិត្ត​ឈ្មួញកណ្តាល ហើយ​គិត​ថា ការ​ទិញ​ផ្ទះ​ដែល​ធ្លាប់​មាន​អ្នក​រស់នៅ​ហើយ នឹង​ធ្វើ​ឱ្យ​វា​មាន​តម្លៃ​ថ្លៃ​ជាង​ផ្ទះ​ធម្មតា ព្រោះ​តម្លៃ​ផ្ទះ​នឹង​ត្រូវ​បូក​បញ្ចូល​ជាមួយ​ឈ្មួញកណ្តាល​ទៀត ។ ប៉ុន្តែ​ឈ្មួញកណ្តាល​មាន​អាជីព​ជា​អ្នក​ណែនាំ​អ្នកលក់​ផ្ទះ​ថា តម្លៃ​លក់​បែប​ណា​សមរម្យ មិន​ខ្ពស់​ពេក ឬ​ទាប​ពេក ។
ចំណុច​ល្អ​នៃ​ការ​ទិញ​ផ្ទះ​តាម​រយៈ​ឈ្មួញកណ្តាល គឺ​ពួក​គេ​នឹង​ជួយ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​-​លក់​ឱ្យ​យើង​ទាំងអស់ ដោយ​ជួយ​រៀបចំ​របៀបរៀបរយ និង​អ្វី​ដែល​សំខាន់ ការ​ទិញ​តាម​ឈ្មួញកណ្តាល ក៏​អាច​តថ្លៃ​បាន​ដែរ ។

៤-​កុំ​ប្រញាប់​ខ្លាំង​ពេក ចិត្ត​ត្រជាក់​ជាទី​បំផុត ៖
ចូរ​កុំ​សម្រេចចិត្ត​ទិញ​ផ្ទះ​ដែល​អ្នក​ពេញចិត្ត​ភ្លាម​ៗ ។ អ្នក​អាច​ប្រើ​តិច​និក​ទិញ​ផ្ទះ​តែ​មួយ​កន្លែង តែ​ធ្វើការ​ចរចា​ផ្ទះ​ឱ្យ​បាន​ច្រើន​កន្លែង សម្រាប់​ជ្រើសរើស​ផ្ទះ​ណា​ដែល​មាន​តម្លៃ​សមរម្យ​បំផុត ។ ជា​ធម្មតា មនុស្ស​គ្រប់​រូប​ពេល​ទិញ​ផ្ទះ​មួយ​កន្លែង ដោយ​ជ្រើសរើស​គ្រាន់តែ​ពិចារណា​លើ​ផ្ទះ​តែ​មួយ​ឬ​ពី​បី​កន្លែង​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ក្នុង​ការ​ទិញ​ផ្ទះ​មាន​តម្លៃ​ថោក​ជាង​។

តិច​និក​ល្អ​បំផុត ទោះបីជា​អ្នកទិញ​ផ្ទះ​តែ​មួយ​ក្តី តែ​គួរ​ជ្រើសរើស​ផ្ទះ​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​ផ្ទះ​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

៥-​ទិញ​ផ្ទះ​មិនដឹង​ពី​ប្រវត្តិ ៖
ស្តាប់​មើលទៅ​ពិបាក​បន្តិច វិធី​ដ៏​ល្អ​មុន​នឹង​ទិញ អ្នក​គួរតែ​រក​ឱកាស​ទៅ​ជជែក​ជាមួយ​អ្នក​ជិតខាង​មើល​ថា តើ​ម្ចាស់ផ្ទះ​ដើម​ជា​អ្នក​ណា ធ្លាប់​មាន​ហេតុការណ៍​ភ័យរន្ធត់​ក្នុងផ្ទះ​ឬ​អត់ ចៀសវាង​ដឹង​ប្រវត្តិ​ក្រោយ​ការ​ទិញ ។

៦-​មិន​បាន​សាកសួរ​ការ​ចំណាយ​ផ្សេង​ៗ ៖
ចំណុច​នេះ​អ្នក​អាច​ជជែក​ឱ្យ​ច្បាស់លាស់​មុន​នឹង​ទិញ ព្រោះ​មាន​ហេតុការណ៍​ដែល​ម្ចាស់​ខុន​ដូ​ទិញ​មក​យូរហើយ តែ​មិន​ធ្លាប់​ទៅ​រស់នៅ ចំណែក​រួម​ក៏​មិន​ធ្លាប់​ចំណាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ក៏​សម្រេចចិត្ត​លក់ ។

៧-​មិន​បាន​សាកសួរ​អ្នកជំនាញ និង​ជឿ​លើ​ខ្លួនឯង ៖
ការ​ទិញ​ផ្ទះ ប្រសិនបើ​មាន​ចំណុច​ណា​សង្ស័យ កុំ​ទាន់​សម្រេចចិត្ត​ភ្លាម​ៗ​ជា​ដាច់ខាត ចូរ​សួរ ឬ​ទៅ​រក​សេវាកម្ម​ពី​អ្នកជំនាញ ដែល​ពួក​គេ​នៅ​ក្បែរ​ខ្លួន​អ្នក ដូច​ជា អ្នក​វាយតម្លៃ ជាងសំណង់ មន្ត្រី​ប្រាក់​កម្ចី ឬ​អ្នក​ច្បាប់ ។​ល​។ អ្នក​ត្រូវធ្វើ​បែប​នេះ ព្រោះ​ជា​ធម្មតា ការ​ចំណាយ​លើ​សេវាកម្ម​អ្នកជំនាញ​ទាំងនេះ បើ​ធៀប​នឹង​ការ​ខូចខាត​ដែល​អាច​កើតឡើង​ពី​ការ​ខុសឆ្គង​នោះ គឺ​វា​តិច​ជាង​ឆ្ងាយ​ណាស់ ។

៨-​គិត​រឿង​ជួសជុលផ្ទះ បន្ទាប់​ពី​ទិញ​រួច  (​ចូរ​គិត​រឿង​ជួសជុល មុន​នឹង​សម្រេចចិត្ត​ទិញ​) ៖
កំហុស​មួយទៀត​ក្នុង​ការ​ទិញ​ផ្ទះ គឺ​មនុស្ស​ភាគច្រើន​គិត​រឿង​ជួសជុលផ្ទះ​បន្ទាប់​ពី​ទិញ​រួច ដែល​រឿង​ត្រឹមត្រូវ ការ​ជួសជុលផ្ទះ គួរ​ជា​ប្រធានបទ​ត្រូវ​យក​មក​ពិចារណា​មុន​នឹង​ទិញ​ផ្ទះ ព្រោះ​វា​សំខាន់​ដែល​ជួយ​ឱ្យ​ការ​វិនិយោគ​រួច​ផុត​ពី​ហានិភ័យ និង​ជួយ​រឿង​ថវិកា​ក្នុង​ការ​វិនិយោគទុន​ផង​ដែរ ។ បន្ទាប់​ពី​ប៉ាន់ស្មាន​លើ​ការ​ចាយវាយ​ក្នុង​ការ​ជួសជុល​ហើយ អ្នក​អាច​យក​ព័ត៌មាន​ទាំងនេះ​មក​ប្រើ​ក្នុង​ការ​តថ្លៃ​ដើម្បី​បញ្ចុះតម្លៃ​ផង​ដែរ ។

៩-​ផ្តល់​ភាព​សំខាន់​ជាមួយ​សម្ភារ ច្រើន​ជាង​ជាង​ជួសជុលផ្ទះ ៖
ពេល​ទិញ​ផ្ទះ​រួច ជា​ពេល​ដែល​អ្នក​ត្រូវ​ជួសជុល និង​តុបតែង​ផ្ទះ បញ្ហា​មួយ​ដែល​រំខាន​ចិត្ត គឺ​ការ​ជ្រើសរើស​ជាង​ជួសជុល និង​ការ​ប្រើ​សម្ភារ​សម្រាប់​ជួសជុល ។ បើសិនជា​ជ្រើសរើស​ទាំង​ពីរ​យ៉ាងនេះ​បាន​ល្អ ចាំបាច់​ត្រូវ​ចំណាយ​លុយ​ច្រើន​លើ​ការ​ជួសជុល បញ្ហា​នៅ​ត្រង់​ថា បើ​ចាំបាច់​ត្រូវ​ជ្រើស​យក​តែ​មួយ​រវាង​សម្ភារ​សម្រាប់​ជួសជុល និង​ជាង​ជួសជុល ខណៈ​លុយ​មាន​កំណត់​នោះ តើ​គួរតែ​ជ្រើសរើស​មួយ​ណា​សំខាន់​ជាង ។

ករណី​បែប​នេះ ចម្លើយ​ងាយ​ៗ គឺ​ត្រូវ​ផ្តោត​សំខាន់​លើ​ជាង​ជួសជុល​ដែល​មាន​ថ្វីដៃ​ជា​រឿង​សំខាន់ ហើយ​សម្ភារ​ប្រើប្រាស់ គឺជា​រឿង​បន្ទាប់​។ អ្នក​ត្រូវធ្វើ​បែប​នេះ ព្រោះ​ជាង​ដែល​មាន​ស្នាដៃ​អាច​ជួយ​ដោះស្រាយ​បញ្ហា ឬ​ភាព​មិន​ស្រស់​ស្អាត​ដែល​កើត​ពី​សម្ភារ​សាងសង់​បាន​។ ប៉ុន្តែ​បើ​អ្នក​ជួល​ជាង​ដែល​គ្មាន​ថ្វីដៃ ហើយ​ខ្វះ​ជំនាញ​នោះ ទោះជា​អ្នក​ប្រើប្រាស់​សម្ភារ​សាងសង់​ល្អ​យ៉ាងណា​ក្តី ក៏​ចៀស​មិន​រួច​ពី​បញ្ហា​ចាយវាយ​ដែរ ហើយ​ធ្វើ​ឱ្យ​ផ្ទះ​នោះ​បាត់បង់​នូវ​ភាព​ស្រស់​ស្អាត ។

១០-​មិន​បាន​មើល​កិច្ចសន្យា មុន​នឹង​សម្រេចចិត្ត​ទិញ ៖
កិច្ចសន្យា​ទិញ​-​លក់​ផ្ទះ គឺជា​រឿង​សំខាន់​រវាង​អ្នកទិញ និង​អ្នកលក់ ។ កិច្ចសន្យា​នេះ ត្រូវ​តែ​ពិនិត្យ​ឱ្យ​លម្អិត​ទៅ​លើ​សាច់ប្រាក់ ឬ​ក្នុង​ករណី​ខុស​កិច្ចសន្យា​របស់​ភាគី​ទាំង​ពីរ ព្រោះ​បើសិនជា​អ្នក​មិន​ប្រុង​ប្រយ័ត្ន​ទេ នៅ​ពេល​អ្នកលក់​ទទួល​បាន​អ្នកទិញ​ថ្មី​ដែល​ឱ្យ​តម្លៃ​ល្អ​ជាង គេ​អាច​នឹង​បញ្ឈប់​កិច្ចសន្យា​ជាមួយ​អ្នក​ក៏​បាន ហើយ​រឿង​សំខាន់ ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ដំណើរការ​ទិញ​-​លក់ អ្នក​ណា​ជា​អ្នក​ចេញ ៕