វិស័យ​សំណង់​វៀតណាម​កើនឡើង​8,8% ក្នុង​ឆមាស​ទី​1

ប្រទេស​វៀតណាម ៖ វិស័យ​សំណង់​បាន​កើនឡើង​៨,៨%​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ដែល​ជា​កំណើន​ខ្ពស់​បំផុត គិត​ចាប់តាំងពី​ឆ្នាំ​២០១០ មក ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ក្រសួង​សំណង់​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​ហាណូយ ។

ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ សហគ្រាស​របស់​ក្រសួង​បាន​កត់ត្រា​ប្រាក់​ចំណូល​ប្រហែល​៣,៤៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​អត្រា​ការ​សាងសង់​នៅ​ទីក្រុង និង​ជនបទ បាន​កើនឡើង​ដល់​១០០% និង​នគរូបនីយកម្ម​កើនឡើង​ប្រហែល​៣៥,៧% នៃ​គោលដៅ​របស់​ខ្លួន​សម្រាប់​រយៈពេល​នេះ ។

ក្រសួង​សំណង់​បានឱ្យ​ដឹង​ថា ឧស្សាហកម្ម​សំណង់​នៅ​តែ​មាន​បញ្ហា​ក្នុង​ការ​រៀបចំ​ឯកសារ​ច្បាប់​សាងសង់ និង​ការ​រៀបចំ​ប្រព័ន្ធ​ស្ដង់ដា​ឲ្យ​ស្របគ្នា​ជាមួយ​បទ​ប្បញ្ញត្តិ​អន្ដរជាតិ សមភាព​នៅ​តាម​សាជីវកម្ម​មួយ​ចំនួន និង​កំណែទម្រង់រដ្ឋបាល ។

ហេតុនេះ​ហើយ​បានជា​រដ្ឋមន្ត្រីក្រសួង​សំណង់ វៀតណាម លោក Pham Hong Ha បាន​និយាយ​នៅ​ក្នុង​សន្និសីទ​នេះ​ថា ក្រសួង​នឹង​សម្រិតសម្រាំង​ច្បាប់​អន្តរជាតិ ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ស្តី​ពី​សំណង់ ព្រមទាំង​អនុញ្ញាត​ច្បាប់​លើ​ការ​សាងសង់​លំនៅ​ឋាន និង​អាជីវកម្ម​អចលនវត្ថុ ។

ការ​ចេញ​អាជ្ញាប័ណ្ណ​សាងសង់​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ពី​៣០​ថ្ងៃ មក​នៅ​ត្រឹម​២២-២៥​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​អាជីវកម្ម និង​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ ព្រមទាំង​ដំណោះស្រាយ​គាំទ្រ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម ៕