KOICA និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយ​លទ្ធផល «​ចលនា​ភូមិ​ថ្មី​» រយៈពេល​១​ឆ្នាំ​ និពន្ធដោយ : រ៉ឹម ភារី       August-28-2016, 1:22 pm         166

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132KOICA និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយ​លទ្ធផល «​ចលនា​ភូមិ​ថ្មី​» រយៈពេល​១​ឆ្នាំ​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(KOICA) និង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង​អភិវឌ្ឍន៍ជនបទ​ដោយ​ប្រើ​វិធីសាស្ត្រ​«​ចលនា​ភូមិ​ថ្មី​» រយៈពេល​១​ឆ្នាំ​គឺ​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៥ រហូតដល់​ខែសីហា​ឆ្នាំ​២០១៦​នេះ​។ ការបើក​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង​នេះ គឺធ្វើឡើង​ក្រោម​អធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង Kim Weon Jin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​។

គម្រោង​អភិវឌ្ឍន៍ជនបទ​ដោយ​ប្រើ​វិធីសាស្ត្រ​«​ចលនា​ភូមិ​ថ្មី​» គឺមាន​សមាសធាតុ​ចំនួន​៣​។ ទីមួយ គឺ​ការរៀបចំ​គោលនយោបាយ​ចលនា​ភូមិ​ថ្មី ទី​ពីរ បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ចលនា​ភូមិ​ថ្មី និង​ទី​៣ គឺ​ការអភិវឌ្ឍន៍​ភូមិ​គំរូ​ចំនួន​៣០ ក្នុង​ខេត្តតាកែវ ត្បូងឃ្មុំ និង​ខេត្តកំពង់ស្ពឺ​។ ចលា​នា​ភូមិ​ថ្មី គឺ​ត្រូវ​ឈរលើ​ស្មារតី​នៃ​ការ​ឧស្សាហ៍​ព្យាយាម ការចេះ​ជួយ​ខ្លួនឯង និង​សហប្រតិបត្តិការ ដើម្បី​អភិវឌ្ឍន៍​ភូមិ​ដោយ​ចីរភាព​។

គម្រោង​នេះ ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង​រវាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​(KOICA) និង​ក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ កន្លងទៅ​។
​បើតាម​AKP គម្រោង​នេះ ក៏​កំពុង​សាងសង់​មជ្ឈមណ្ឌល​ចលនា​ភូមិ​ថ្មី​នៅ​ខេត្តកំពង់ស្ពឺ ដែល​មជ្ឈមណ្ឌល​នេះ នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

ក្រៅពី​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង គណៈអធិបតី បានប្រគល់​លិខិត​សរសើរ ដល់​ភូមិ​ទទួលបាន​ជ័យលាភី ដែល​បានរៀបចំ និង​អនុវត្តន៍​គម្រោង​បានល្អ​ប្រសើរ​ចំនួន​៥​ភូមិ ល្អ​ណាស់​ចំនួន​៨​ភូមិ និង​ល្អ​ចំនួន​១៧​ភូមិ ផងដែរ​៕