នាង ផេនខេក ខេម៉ានីត មកដល់ស្រុកខ្មែរភ្លាម គ្រងឈុតប្រពៃណីខ្មែរភ្លែត

ផេកខេក ជាកំពូលតារាដែលលេចធ្លោទាំងរូបសម្រស់ និង ការងារសិល្បៈនៅប្រទេសថៃ ហើយនាងក៏ប្រហែលជាមានអ្នកគាំទ្រនៅស្រុកខ្មែរមិនតិចនាក់ទេមើលទៅ ។ ពេលនេះ នាង ផេនខេក បានមកដល់ស្រុកខ្មែរហើយ ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌មួយ ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ អ្វីដែលរឹតតែរំភើបចិត្តនោះ គឺ នាង ផេនខេក គ្រាន់តែមកដល់ស្រុកខ្មែរភ្លាម ក៏គ្រងឈុតប្រពៃណីខ្មែរភ្លែត មើលទៅឃើញថាស្រស់ស្អាតមិនធម្មតានោះឡើយ ។នាង ផេនខេក ខេម៉ានីត មកដល់ស្រុកខ្មែរភ្លាម គ្រងឈុតប្រពៃណីខ្មែរភ្លែត

អ្នកគាំទ្រជាច្រើនមានអារម្មណ៍រំភើបយ៉ាងខ្លាំងជាមួយវត្តមានតារាសម្ដែងលំដាប់ជួរមុខរបស់ប្រទេសមួយនេះ ដោយគ្រាន់តែនាងបង្ហាញវត្តមានក្នុងស្រុកខ្មែរភ្លាម ក៏ឃើញមានការបង្ហោះរូបភាពតារារូបនេះយ៉ាងផុសផុលក្នុងបណ្ដាញសង្គម ជាពិសេសនោះគឺការថតរូបសែលហ្វីជាមួយតារារូបនេះតែម្ដង ។នាង ផេនខេក ខេម៉ានីត មកដល់ស្រុកខ្មែរភ្លាម គ្រងឈុតប្រពៃណីខ្មែរភ្លែតកម្មវិធីសប្បុរសធម៌នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៦ នេះក៏មានការចូលរួមពីកំពូលតារាល្បីៗក្នុងស្រុកផងដែរ ដូចជា អ្នកនាង ពេជ្រ សោភា លោក ម៉ា ច័ន្ទបញ្ញា លោក Step លោក ងួន ចាន់ដេវីឌ ជាដើម ។ ទាំងនេះសុទ្ធតែស្ដែងឱ្យឃើញពីទឹកចិត្តសប្បុរសរបស់តារាល្បីៗទាំងក្នុងស្រុក និង ក្រៅស្រុកដើម្បីជាចំណែកមួយជួយដល់សង្គមមនុស្សតាមដែលអាចធ្វើទៅបាន ។ ហើយការលះបង់នេះ ក៏មិនផ្ដោតសំខាន់តែទៅលើនាង ផេកខេក ម្នាក់នោះឡើយ តែវាជាការចូលរួមប្រកបដោយចិត្តសប្បុរសទាំងតារាខ្មែរ និង ថៃដើម្បីទទួលបានសង្គមមួយដែលមានការស្ងប់សុខទាំងផ្លូវកាយ និង ផ្លូវចិត្ត ៕ វង្សា ប្រភព៖ ខ្មែរអង្គរ


នាង ផេនខេក ខេម៉ានីត មកដល់ស្រុកខ្មែរភ្លាម គ្រងឈុតប្រពៃណីខ្មែរភ្លែត

ប្រវត្តិស្នេហាដ៏ផ្អែមល្ហែមរបស់លោក បារ៉ាក់ អូបាម៉ា និងភរិយា ដែលមិនសូវមានអ្នកដឹង

នាង ផេនខេក ខេម៉ានីត មកដល់ស្រុកខ្មែរភ្លាម គ្រងឈុតប្រពៃណីខ្មែរភ្លែត

កក្រើកនៅហុងកុងតួភាពយន្ត ឆឺន ហាវមីន «កោររោម» ឲ្យភរិយា