កៅ យុនស៊ាង ប្រើស្ទីលលើគែ្រ ជាកាដូខួបអាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំ

6 Videos


កាលពីពេលថ្មីៗនេះតារាសម្តែងចិន លោក កៅ យុនស៊ាង និងភរិយាអ្នកស្រី តុង ស៊ួន បានថតរូបរួមគ្នាដើម្បីអបអរសារទរខួបអាពាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំដែលប្រកបដោយភាពផ្អែមល្ហែមនៅក្នុងរង្វង់ដើមទ្រូងលោកកៅ ដែលបង្ហាញថា អ្នកទាំងពីរជាប្រុសសង្ហា ស្រីស្អាត គួរឲ្យកោតសរសើរ ។

លោក កៅ បានដាក់កាដូនៅចុងជើង និង បង្ហាញជើងទាំងគូអត់មានខោនៅកណ្តាលវាល ស្រាប់តែមាន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនិយាយថា «អត់មានស្លៀកខោទេដឹង » ? ។ អ្នកស្រី តុង ស៊ួន បានបង្ហោះសារថា ក្នុងឱកាសថ្ងៃដែលក្រុមបាល់ទះនារីចិន ទទួលបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិក Rio 2016 មកនេះ គឺជួនពេលនឹងខួបអាពាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំរបស់ពួកយើង ។ ដូច្នេះនេះជាកាដូដ៏សប្បាយរីករាយទាំងព្រឹកព្រលឹមតែម្តង ។ នៅក្នុងរូបថត ១ សន្លឹកនោះគេឃើញលោក កៅ យុនស៊ាង បានបញ្ចេញជើងទាំង ២ ដោយអត់មានខោ នៅកណ្តាលវាល ដោយចំណុចសំខាន់ៗត្រូវបិទបាំងជិត ហើយសណ្តូកជើងម្ខាង និងដាក់កាដូនៅចុងជើងលើកបង្ហាញដោយមានចលនាហាក់ដូចលំបាកលើកបន្តិច ទើបមានមិត្តអ្នកលេងបណ្តាញហ្វេសប៊ុកនាំគ្នាឆ្ងល់ថា អត់មានស្លៀកខោទេដឹង ?។
កៅ យុនស៊ាង ប្រើស្ទីលលើគែ្រ ជាកាដូខួបអាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំ
ក្រៅពីនោះអ្នកស្រី តុង ស៊ួន បានបង្ហោះរូបនំខេក និង បាច់ផ្កាកុលាបស្រស់ពេលដែល អ្នកស្រីទទួលបានព្រមទាំងក្រុមគ្រួសារដែលមានសមាជិក ៣ នាក់ជួបជុំគ្នាញ៉ាំយ៉ាងសប្បាយក្អាកក្អាយទៀតផង ។ ឃើញទិដ្ឋភាពបែបនេះមិត្តអ្នកលេងហ្វេសប៊ុកក៏បានផ្ញើសារជូនពរថា « ដោយក្តីស្រឡាញ់ពីខ្ញុំ និង ផ្តល់ពិន្ទុពេញ ដល់បងស្រី ស៊ួន ហើយសូមជូនពរដល់គូស្វាមីភរិយានេះជួបតែសេចក្តីសុខ និង មានសុភមង្គលក្នុងក្រុមគ្រួសារ ជានិរន្តតរៀងទៅ »៕ គ ឡេង

កៅ យុនស៊ាង ប្រើស្ទីលលើគែ្រ ជាកាដូខួបអាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំកៅ យុនស៊ាង ប្រើស្ទីលលើគែ្រ ជាកាដូខួបអាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំ