ឆេះ​ឃ្លាំង​ស្តុក​មួ​​យ​នៅ​ក្រុង​មូ​ស្គូ​ស្លាប់​16​នាក់

ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី​TASS រាយ ការណ៍​ថា ពលករ​យ៉ាងតិច​១៦​នាក់​ស្លាប់​ដោយ សារ​ភ្លើង​ឆាបឆេះ​ឃ្លាំង​ស្តុក​មួយ​នៅ​ក្រុង​មូ​ស្គូ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា  ។

ភ្លើង​បាន​ឆាបឆេះ​ក្នុង​អគារ​មាន​៤​ជាន់​ដែល​ជា​របស់​រោង​ពុម្ព​មួយ ។ ពេល​ពួក​អ្នក​ពន្លត់ភ្លើង​តតាំង​នឹង​អណ្តាតភ្លើង​ពួក​គេ​បាន​ប្រទះ​ឃើញ​បន្ទប់​មួយ​ពុំ​មាន​ភ្លើង​ឆេះ​ហើយ​ក៏​ទំ​លុះ​ជ ញ្ជាំ​ង​បន្ទប់​នោះ​រួច​ប្រទះ​ឃើញ​សាកសព​មនុស្ស​ដល់​ទៅ​១៦​នាក់ ។

យោង​តាម​លោកស្រី​អីុ​លី​យ៉ា​ដឺ​នី​សូវ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​ថា គ្រោះ​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​អំ​ពូ​ល​មួ​យ​ដែល​បែក​ក្នុង​បន្ទប់​មួយ​ដែល​ស្តុក​វត្ថុ​ធាតុ​ងាយ​ឆេះ​ច្រើន ដូច​ជា​របស់របរ​នានា​ពី​ក្រដាស​ជាដើម ។ ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​កំណត់​ថា​តើ​អគ្គិសនី​នោះ​បណ្តាល​មក​ពី​មាន​អ្នក​លួច​ដុត ឬ​ក៏​មក​ពី​ការ​ធ្វេសប្រហែស ។

ក្រសួងការបរទេស​គៀ​ហ្ស៊ី​ស៊ី​ស្ថាន ប្រកាស​ថា​មនុស្ស​១៤​នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​១៦​នាក់​ក្នុង​អគ្គិភ័យ​នេះ​ជា​ពលករ​អន្តោប្រវេសន៍ គៀ​ហ្ស៊ី​ស៊ី​ស្ថាន ។ តំណាង​សហគមន៍​នោះ​ម្នាក់​នៅ​ក្រុង​មូ​ស្គូ​និយាយ​ថា ក្មេង​ស្រី​ជំទង់​អាយុ​១៦​ឆ្នាំ ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ៕