អ្នកដឹងបានដឹង! តារាប្រុសថៃប៉ុន្មានដួងនេះ ស្រលាញ់សត្វចិញ្ចឹម សឹងគេងអោបរាល់យប់ មិនចាញ់នារីៗឡើយ!

ថៃ៖ បច្ចុប្បន្នសត្វចិញ្ចឹមជាច្រើន មិនថាតែឆ្កែ ឆ្មា ទន្សាយ ឬត្រីក្រឹម ចិញ្ចឹមដាក់ក្នុងកែវ តាំងលម្អក្នុងគេហដ្ឋាន ឬក្នុងបន្ទប់គេងឡើយ គឺពិតជាពេញនិយមខ្លាំងណាស់ សម្រាប់មនុស្សគ្រប់ស្រទាប់វ័យ។ ជាពិសេសនោះ តារាៗស្រីតែម្តង មិនថាតែតារាខ្មែរ ឬបរទេសឡើយ គឺសុទ្ធសឹងតែស្រលាញ់ចូលចិត្ត និងចិញ្ចឹមសត្វប្រភេទនេះ ជាមួយនឹងការមើលថែបានយ៉ាងល្អ រហូតមានអ្នកខ្លះយកវា មកគេងអោបរឹតជាមួយផងដែរ។

ផ្ទុយទៅវិញ ស៊ុបភើស្តារសង្ហារៗដ៏ល្បី ប្រចាំប្រទេសថៃ សាច់ដុំធំៗប៉ុន្មានដួងនេះវិញ ក៏មិនណយចាញ់នារីៗប៉ុន្មានឡើយ ពោលពួកគេបានថតរូប ផ្តេកផ្តិត អោបរឹត ប្រលែងលេងជាមួយនឹង សត្វចិញ្ចឹមដ៏ Cute គួរឲ្យស្រលាញ់របស់ពួកគេ ខណៈគេឃើញថាតារាប្រុសខ្លះទៀត បានយកវាមកគេងអោប ជាប់នឹងដើមទ្រូងផងដែរ រួច Selfie បង្ហោះចូលទៅក្នុង បណ្តាញទំនាក់ទំនងសង្គម Instagram ជាមួយនឹងរូបភាព គួរឲ្យគ្រឺត គួរឲ្យស្រលាញ់ ស្ទើរតែធ្វើឲ្យសុភាពនារីជាច្រើន ទប់ចិត្ត ក្នក់ក្នាញ់យ៉ាងខ្លាំងផងដែរ។

ចង់ដឹងថាមានអ្វីប្លែក តោះទៅមើលតារាសង្ហារប្រុសថៃ ប៉ុន្មានដួងខាងក្រោមនេះ ជាមួយនឹងសត្វចិញ្ចឹម ដ៏គួរឲ្យស្រលាញ់ របស់ពួកគេទាំងអស់គ្នា៖

១. Ken Thanapoom Pongpanu

២. James Chirayu

៣. Sonny Mehta Non Suwan

៤. Dan Worrawech Danuwong

៥. Tono TS

៦. Pidsanu Nimsakul

៧. Bank Preeti Barameeanat

៨. Nadech Kugimiya

៩. Film Rattapoom Toekongsap

១០. James Mar

១១. Mark Parin

១២. Andrew Charlie Gregson

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា មកមើលសត្វចិញ្ចឹម របស់តារាថៃទាំងនេះហើយ ពិតជាគួរឱ្យស្រឡាញ់មែន! សម័យនេះបើនិយាយដល់រឿងសត្វចិញ្ចឹម មិនថា ទន្សាយ ឆ្មា ឆ្កែ ឬសត្វផ្សេង ទៀតនោះទេ វាគឺជាការពេញនិយមយ៉ាងខ្លាំងណាស់ នៅក្នុងប្រទេសថៃ។ ជាពិសេស តារាល្បីៗនៅក្នុងស្រុកគេ ការចិញ្ចឹសត្វនេះ វាស្ទើរតែក្លាយទៅជាការកម្សាន្តមួយ ដែល មិនអាចខ្វះបានទៅហើយ។

ផ្តើមចេញពីការថតរូប Selfie ជាមួយនឹងបណ្តាសត្វចិញ្ចឹមទាំងនោះ បង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដ៏ដូចជាអ៊ីនស្តាក្រាម ជាញឹកញាប់គេក៏បានមើលឃើញថា ពពួកសត្វចិញ្ចឹមនេះ បានក្លាយទៅជាសត្វចិញ្ចឹម ដែលមានប្រជាប្រិយភាពដ៏អស្ចារ្យ ហាក់ដូចជាស៊ុបភើស្តារទាំងនេះយ៉ាងដូច្នោះដែរ។ អាចនិយាយបានថា​ មានមនុស្សជាច្រើនដែលបានទិញយកសត្វដែលតារាចិញ្ចឹមមកចិញ្ចឹមរៀងៗខ្លួន។

ចង់ដឹងថាថ្ងៃនេះមានអ្វីប្លែក តោះយើងទៅមើលតារាល្បីៗរូបណាខ្លះ ដែលមានសត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់៖

១. នាង Aum Patcharapa៖ សម្រាប់កំពូលតារាតួឯកស្រីដូចជានាង Aum ក្រៅពីមានចរិតសុភាពរាបសារ មានរូបសម្រស់ស្រស់ស្អាតហើយ ក៏ជាម្ដាយដ៏ទន់ភ្លន់ម្នាក់ដល់សត្វចិញ្ចឹមរបស់នាផងដែរ។ នាង Aum មានកូនឆ្កែចិញ្ចឹមមួយដ៏គួរឱ្យស្រឡាញ់ ហើយនាងក៏ជាមនុស្សចិត្ដល្អទៀតផង ដោយបានជួយសត្វឆ្កែអនាថាគ្មានផ្ទះសម្បែង និងសហការជាមួយនឹងក្រុមហ៊ុន AIG ជួយប្រកាសស្វែងរកសត្វឆ្កែដែលបានបាត់ខ្លួនទៀតផង។ ហៅបានថាជាសប្បុរសជនម្នាក់ ដែលមិនមែនមានតែរូបរាងមុខមាត់ស្អាតតែម្យ៉ាងនោះទេ។

ចុចអានបន្ត៖ មកមើលសត្វចិញ្ចឹម របស់តារាថៃទាំងនេះហើយ ពិតជាគួរឱ្យស្រឡាញ់មែន!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload