ព្រឹកស្អែក គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម​បើក​កិច្ចប្រជុំ​ចង្អៀត

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៦ នឹង​មាន​បើក​កិ្ចប្រជុំ​ចង្អៀត​រវាង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ប្រភព​ពី​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹង​ថា របៀបវារៈ​ចំនួន​៣​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​ដើម្បី​ពិភាក្សា​ក្នុង​នោះ​មាន​៖ ០១-​ពិនិត្យ​លើ​ពង្រាង​លិខិត​ដែល​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​ចុះហត្ថលេខា​ជាមួយ​គ្នា ដើម្បី​ស្នើ​ឲ្យ​ប្រធានាធិបតី​បារាំង ជួយ​ប​ញ្ចូ​ន​អ្នកជំនាញ​បច្ចេកទេស​និង​ផែនទី ។ ០២-​ពិនិត្យ​លើ​ចំណុច​ទាំង​ប៉ុន្មាន​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ទៅ​ភាគី​វៀតណាម និង​របៀបវារៈ​ទី​០៣-​ពិនិត្យ​លើ​បាតុភាព​នៅ​តាម​ព្រំដែន​ដូច​ជា ការ​ជីក​ស្រះ ការ​សាងសង់​ផ្លូវ​និង​ប៉ុស្តិ៍​ព្រំដែន​នៅ​តំបន់​ស ៕