ចង់ដឹងទេថា ទូច ស្រីលក្ខណ៍ និយាយអ្វីខ្លះពីស្វាមី?

6 Videos


ទោះបីជារៀបការរយៈពេលជាច្រើនឆ្នាំមកហើយក្តី តែចំណងអាពាហ៍ពិពាហ៍ខុសសញ្ជាតិរបស់តារាចម្រៀងពូកែ ក្រម៉ិចក្រម៉ើម ទូច ស្រីលក្ខណ៍ នៅតែផ្អែមល្ហែមនិងល្អូកល្អើនគួរអោយសរសើរ ។ ថ្មីៗនេះ ទូច ស្រីលក្ខណ៍ ថែមទាំងបង្ហោះសារមួយចំនួន ទាក់ទងដល់ស្វាមីរបស់នាងទៀតផង។តើនៅក្នុងសារនោះ ទូច ស្រីលក្ខណ៍ និយាយពី អ្វីខ្លះ ?តោះអានទាំងអស់គ្នា ។

ចង់ដឹងទេថា ទូច ស្រីលក្ខណ៍ និយាយអ្វីខ្លះពីស្វាមី?

«នឹកបងខ្លាំងណាស់ អរគុណគ្រប់យ៉ាងដែលបងតែងតែផ្តល់តម្លៃអោយអូន ហើយចេះអធ្យាស្រ័យ និង គោរពរាល់ការសម្រេចចិត្តរបស់អូន ហើយតែងតែផ្តល់កំលាំងចិត្តដល់អូនគ្រប់ពេលវេលា កំលាំងចិត្តនេះ ហើយ ដែលធ្វើអោយអូនខំដើរទៅមុខ» ។ ទាំងនេះជាពាក្យពេចន៍ដែល ទូច ស្រីលក្ខណ៍ បានសសេររៀបរាប់នៅក្នុង បណ្តាញទំនាក់ទំនងសង្គម ។

ចង់ដឹងទេថា ទូច ស្រីលក្ខណ៍ និយាយអ្វីខ្លះពីស្វាមី?

ក្នុងនោះក៏មានការសរសើរដល់សំណាងរបស់តារាចម្រៀងរូបនេះ ដែលមានសំណាង បានស្វាមីជាមនុស្សល្អនិងចេះយល់ចិត្ត ហើយថែមទាំងមានទ្រព្យសម្បត្តិទៀតផង ។ មិនត្រឹមតែមានស្វាមីស្រលាញ់ ប៉ុណ្ណោះទេសូម្បីតែឪពុកម្តាយក្មេករបស់នាងក៏ស្រលាញ់និងចូលចិត្តនាង ។ ជាក់ស្តែងកាលពីប៉ុន្មានខែមុខ ឪពុកម្តាយក្មេករបស់ ទូច ស្រីលក្ខណ៍ បានមកស្រុកខ្មែរដើម្បីលើកទឹកចិត្តនាងក្នុងពេលសម្ពោធរឿង «អាកុកអា ច្រវ៉ា» ដែលមានរូបនាងជាតួឯកស្រីរួមជាមួយ ទឹម រដ្ឋា ។

ចង់ដឹងទេថា ទូច ស្រីលក្ខណ៍ និយាយអ្វីខ្លះពីស្វាមី?

ទោះបីជាមានការងារមមាញឹកតែស្វាមី ទូច ស្រីលក្ខណ៍ តែងតែចំណាយពេលដើរកំសាន្ត នាំនាងនិងកូន ប្រុសដើរកំសាន្ត នៅតាមតំបន់ទេសចរណ៍នានា មិនថា នៅក្នុងស្រុកនិងក្រៅស្រុកនោះទេ ។ ថ្មីៗនេះ ពួកគេទើបតែមក ពីប្រទេសណរ័វេស ដែលជាស្រុកកំណើតរបស់ស្វាមី ៕  ចេនី

ចង់ដឹងទេថា ទូច ស្រីលក្ខណ៍ និយាយអ្វីខ្លះពីស្វាមី?ចង់ដឹងទេថា ទូច ស្រីលក្ខណ៍ និយាយអ្វីខ្លះពីស្វាមី?