Nancy Wu ស្នេហាមិនដែលរួចផុត ២ ឆ្នាំ

6 Videos


គិតតាំងពីថ្ងៃចូលវិស័យសិល្បៈដំបូងកាលពីឆ្នាំ ២០០១ តារាសម្តែងស្រី Nancy Wu ធ្លាប់ឆ្លងកាត់ទំនាក់ទំនងស្នេហា ៤ លើករួចមកហើយ តែម្តងណាក៏ដូចម្តងណា គឺមិនដែលមានរយៈពេលច្រើនជាង ២ ឆ្នាំឡើយ ។

Nancy Wu ស្នេហាមិនដែលរួចផុត ២ ឆ្នាំ

កាលពីឆ្នាំ ២០០៣ តារាសម្តែងស្រីរូបនេះបានទាក់ទងគ្នានឹងតារាចម្រៀង Deep Ng ដែលវាជាស្នេហាកាយឆ្ងាយគ្នា ព្រោះតែនាងរស់នៅជាមួយនឹងគ្រួសារនៅតំបន់ Tuen Mun ឯលោក Deep រស់នៅក្នុងក្រុង Laguna ។ ទោះបីជាធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា ទំនាក់ទំនងស្នេហាមួយនេះក៏ត្រូវបានបញ្ចប់នៅឆ្នាំ ២០០៦ ។

Nancy Wu ស្នេហាមិនដែលរួចផុត ២ ឆ្នាំ

បន្ទាប់មកនៅឆ្នាំ ២០០៨ នាងក៏បានទាក់ទងនឹងតារាសម្តែង Kanneth Ma ក្រោយចាប់ដៃគ្នាសម្តែងក្នុងរឿង Strictly Come Dancing 2 ដែលពេលនោះ នាងថែមទាំងបានប្តូរផ្ទះទៅរស់នៅក្នុងតំបន់តែមួយទៀតផង តែក្រោយទាក់ទងគ្នាបានជិត ២ ឆ្នាំ ស្នេហានេះក៏ត្រូវបញ្ចប់ ។ ក្រោយមកទៀត នៅឆ្នាំ ២០១២ នាងបានទាក់ទងនឹងលោក Patt Shum ដែលលោកមិនមែនជាតារាឡើយ ។

Nancy Wu ស្នេហាមិនដែលរួចផុត ២ ឆ្នាំ

នៅពេលនោះ នាងបានផ្លាស់ចូលរស់នៅក្នុងផ្ទះជាមួយគ្នា តែក្រោយមកនៅឆ្នាំ ២០១៤ អ្នកទាំងពីរបានបែកគ្នា ហើយនាងក៏ផ្លាស់ចេញវិញ ។ មួយឆ្នាំក្រោយមក នាង Nancy ក៏បានផ្តើមស្នេហាថ្មីជាមួយតន្ត្រីករ Terry Chan ដែលនាងក៏បានផ្លាស់ចូលរស់នៅក្នុងផ្ទះជាមួយគ្នាដូចគ្នា រហូតនាងមានគម្រោងរៀបការ តែកាលពីមួយខែមុននេះ អ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវ ព្រោះតែមិនចុះសម្រុងគ្នា ។

Nancy Wu ស្នេហាមិនដែលរួចផុត ២ ឆ្នាំ

នាពេលបច្ចុប្បន្ន នាងបានផ្លាស់ចូលរស់នៅផ្ទះនាងវិញ ដែលនាងបានទិញកាលពីឆ្នាំ ២០១៤ ក្នុងតម្លៃជិត ៩ សែនដុល្លារអាមេរិក ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Nancy Wu ស្នេហាមិនដែលរួចផុត ២ ឆ្នាំNancy Wu ស្នេហាមិនដែលរួចផុត ២ ឆ្នាំ