អ្នក​បើក​យន្តហោះ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ស្លាប់​ដោយ​ធ្លាក់​យន្តហោះ​លេង​សៀ​ក​នៅ​ចិន

យោង​តាម​អ្នក​រៀប​ចំការ​សម្តែង​សៀ​កតាម​យន្តហោះ​ថា អ្នក​បើក​យន្តហោះ​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ស្លាប់ បន្ទាប់​ពី​យន្តហោះ​របស់​គេ​ធុន XA42 ធ្លាក់​ពេល​ហោះ​សម្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ក្នុង​ខេត្ត​ហ្គា​ន​ស៊ូ ភាគ​ពាយ័ព្យ​ចិន ។

អ្នក​បើក​យន្តហោះ​លោក PAUL SMITH បាន​ស្លាប់​ពេល​យន្តហោះ​ធ្លាក់​នា​ព្រឹក​ថ្ងៃ​ទី​២៧ សីហា វេលា​ម៉ោង​១០​និង​៤៧​នាទី ពេល​សម្តែង​សៀ​កតាម​យន្តហោះ​ជា​អន្តរជាតិ​លើក​ដំបូង ដើម្បី​ជំរុញ​ការ​បង្កើត​ផ្លូវ​លូត​រៀបចំ​ធ្វើ​នៅ​ព្រ​លាន​យន្តហោះ DANZIA ក្រុង ZHANGYE ខេត្ត​ហ្គា​ន​ស៊ូ ។

វី​ដេ​អូ​មួយ​ថត​ដោយ​ទស្សនិកជន​ម្នាក់​បង្ហាញ​ថា យន្តហោះ​នោះ​បាត់បង់​ការ​ត្រួតត្រា​ពេល​ដាំ​ក្បាល​ចុះ​ហើយ​ធ្លាក់​ក្នុង​វាល​ខ្សាច់  GOBI ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ពី​ព្រ​លាន​យន្តហោះ ។ ការ​ធ្លាក់​យន្តហោះ​នោះ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​នៅ​លើ​ដី​ឡើយ ។

ក្រុម​អា​មេ​រិ​ក​ដែល​ចូលរួម​បើក​យន្តហោះ​សម្តែង​សៀ​កបាន​លុប​ចោល​រាល់​ការ​ហោះហើរ​ក៏​ប៉ុន្តែ​ការ​ហោះហើរ​សម្តែង​ឯទៀត​ៗ​ធ្វើ​នា​វេលា​រសៀល​ថ្ងៃ​នោះ​ដូច​ការ​គ្រោងទុក ៕