សណ្ឋាគារ សុខា ភ្នំពេញ ដាក់​ឲ្យ​ប្រើប្រាស់​ស្រឡាង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ភ្ញៀវ​និង​បុគ្គលិក​របស់ខ្លួន​ និពន្ធដោយ : សេង គឹមតាឡា       August-28-2016, 3:30 pm         774

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សណ្ឋាគារ សុខា ភ្នំពេញ ដាក់​ឲ្យ​ប្រើប្រាស់​ស្រឡាង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ភ្ញៀវ​និង​បុគ្គលិក​របស់ខ្លួន​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ ៖​សណ្ឋាគារ សុខា ភ្នំពេញ បានដាក់​ឲ្យ​ប្រើប្រាស​ស្រឡាង ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរ របស់​ភ្ញៀវ​ដែល​ស្នាក់នៅ​សណ្ឋាគារ និង​បុគ្គលិក​របស់ខ្លួន​។​

ស្រឡាង​ឈ្មោះ តា ព្រហ្ម បានដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ភ្ញៀវ និង​បុគ្គលិក​របស់ សណ្ឋាគារ សុខា ភ្នំពេញ ដែល​អាច​ផ្ទុក​ទម្ងន់​ប្រមាណ​ជិត ២០០០ តោន ស្នើ​នឹង រថយន្តក្រុង​ទេសចរណ៍​ធំៗ ជិត​១០​គឿង ។​

ប្រធាន​ចាត់ការ​ទូទៅ នៃ​សណ្ឋាគារ សុខា ភ្នំពេញ បាន​ឲ្យ​ដឹងថា ស្រឡាង​មួយ​នេះ គឺ​អាចជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ និង​បុគ្គលិក​បានជា​ច្រើន ដូចជា​ការ ចំណេញ​ពេលវេលា ឬក៏​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​មួយកម្រិត​ផងដែរ ។ ស្រឡាង​នេះ ចេញពីកំពង់ចំណតនៃសណ្ឋាគារ សុខា ភ្នំពេញ ត្រើយម្ខាង ទៅវិញទៅមក ពីកំពង់ចំណតអរិយក្សត្រក្បែរស្ពានពេជ្រចាស់ បម្រើការ ចាប់ ម៉ោង ៤ ព្រឹក រហូតដល់ ម៉ោង ១០​យប់ ជា​រៀងរាល់ថ្ងៃ៕