ទារក​តឹង​ណែន ឬ​ហើមពោះ ឪពុក​ម្តាយ​គួរ​ធ្វើ​ដូចម្តេច​?

ទារក​តឹង​ណែន ឬ​ហើមពោះ ឪពុក​ម្តាយ​គួរ​ធ្វើ​ដូចម្តេច​?

សូម​ព្យាយាម​ធ្វើតាម ការណែនាំ​ខាងក្រោម​នេះ ប្រសិន​បើ​កូន​របស់​អ្នក មាន​អា​ការៈតឹងណែន ឬ​ហើមពោះ​ញឹកញាប់ ៖

១. ពិនិត្យមើល​ការ​បំបៅកូន (​កុំឲ្យ​កូនលេប​ខ្យល់ ចូល​ក្នុង​ពោះ​)
​ប្រសិនបើ​អ្នក បំបៅកូន​ដោយ​ទឹកដោះគោ ចូរ​ប្រាកដថា កូន​របស់​អ្នក​មិន​បាន​បឺត​ខ្យល់ ចូលទៅ​ក្នុង​ពោះ​ច្រើន ដោយពេល​កូនបៅ អ្នក​ត្រូវ​ដាក់​ដប​ទឹកដោះគោ​បញ្ឈរ​ឲ្យ​ត្រង់ ហើយ​ក្បាល​របស់​ទារក ត្រូវ​នៅ​ខ្ពស់​ជាង​ពោះ​។​

២. ឲ្យ​កូន​ភើរ​
​វិធីសាស្ត្រ​ដ៏​ល្អ ដើម្បី​ការពា​រការ​ហើម​ពោះ និង​ក្អែរ គឺ​អ្នក​ត្រូវ​ឲ្យ​កូន​ភើរ ក្រោយពេល​បៅ​រួច​។ ចូរ​ដាក់​បញ្ឈរ​គេ នៅលើ​ទ្រូង​របស់​អ្នក ឲ្យបាន​ពីរ​បី​នាទី ដើម្បីឲ្យ​គេ​ភើរ​។​

៣. ផ្លាស់ប្តូរ​ដប​ទឹកដោះគោ​
​ដប​ទឹកដោះគោ​មួយ​ចំនួន អាច​ការពារ​កូន​របស់​អ្នក ពី​ការ​លេប​ខ្យល់ ឬ​ការ​ចុកពោះ​បាន (anti-colic)​។ ក្រៅពីនេះ រន្ធ​បញ្ចេញ​ទឹកដោះគោ ក៏​ត្រូវ​ស័ក្តសម​នឹង​អាយុ ឬ​ការ​បៅ​របស់​គេ​ដែរ ពីព្រោះ ការ​ដែល​ចោះ​រន្ធ​ធំ​ពេក អាច​ធ្វើឲ្យ​គេ​ឈ្លក់ ឬ​ឧស្សាហ៍​ហើម​ពោះ​។​

៤. ម៉ាស្សា​
​ចូរ​ម៉ាស្សា​ពោះ និង​ខ្នង​កូន​ថ្នមៗ ហើយ​ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ ក៏​ជា​ជម្រើស​មួយ​ផងដែរ​។​

៥. អាហារ​របស់​ម្តាយ​
​ប្រសិនបើ​អ្នក បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ការត្រួតពិនិត្យ ឬ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ ប្រហែលជា​រឿង​ចាំបាច់ ពីព្រោះ អាហារ​ដែល​អ្នក​ញ៉ាំ អាច​ប៉ះពាល់​ដល់​ទឹក​ដោះ និង​សុខភាព​របស់​កូន​បាន​។​

៦. ទៅ​ជួប​គ្រូពេទ្យ​
​ក្នុងករណី​ដែល​អ្នក បាន​ព្យាយាម​តាម​ការណែនាំ​ខាងលើ​ហើយ ប៉ុន្តែ កូន​របស់​អ្នក នៅតែ​ឧស្សាហ៍​តឹង​ណែន ហើម ឬ​ចុកពោះ អ្នក​គួរ​ប្រញាប់​នាំ​កូន ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​ជាបន្ទាន់​៕

​ប្រភព ៖ Web MD
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។