​ទម្ងន់របស់កូន … អ្វី​ដែល​ឪពុក​ម្តាយ គួរតែ​ដឹង

​ទម្ងន់របស់កូន ... អ្វី​ដែល​ឪពុក​ម្តាយ គួរតែ​ដឹង

តើ​អ្នក​មាន​ដឹង​ទេ​ថា កូន​សំឡាញ់​របស់​អ្នក នឹង​ស្រក​ទម្ងន់ ក្រោយពេល​កើត​ពីរ​បី​ថ្ងៃ​ដំបូង​? ប៉ុន្តែ អ្នក​កុំ​បារម្ភ​អី ការ​ស្រក​ចុះ ៥ ភាគរយ​នៃ​គីឡូ​របស់គេ គឺជា​រឿង​ធម្មតា​នោះ​ទេ ហើយ​គេ​នឹង​ឡើង​គីឡូ​វិញ​ជា​បណ្តើរ​។​

ការពិត​ទីមួយ ...
​ក្នុង​ខែ​ដំបូង កូន​របស់​អ្នក​អាច​នឹង​ឡើង​ទម្ងន់ ចន្លោះ​ពី ១១៥ ទៅ ២២០ ក្រាម​។​

​ការពិត​ទី​ពីរ ...
​បន្ទាប់​ពី​មួយ​ឆ្នាំ គេ​នឹង​ឡើង​គីឡូ​ទ្វេដង ឬក៏​លើស​បន្តិច នៃ​គីឡូ​ពេលដែល​គេ​កើត ដូច្នេះ បើ​កូន​របស់​អ្នក ឡើង​តិចជាង​នេះ ឬ​ច្រើន​ជាង​នេះ​ខ្លាំងពេក អ្នក​គួរតែ​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ហើយ​។​

​ការពិត​ទី ៣ ...
​ដើម្បី​កូន​មាន​ទម្ងន់​សមស្រប និង​មាន​សុខភាព​ល្អ ក្រោយពេល​កើត អ្នក​គួរ​បំបៅ​ដោះ​កូន ឬ​ទឹកដោះគោ រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង (​ប្រហែលជា ៧ ទៅ ១២ ដង​ក្នុង​មួយថ្ងៃ​)​។ ក្នុង​ករណី​មួយ​ចំនួន ដែល​កូនបៅ​ទឹកដោះ​ម្តាយ ហើយ​ឡើង​គីឡូ​ខ្លាំង ឪពុក​ម្តាយ​មួយចំនួន​បារម្ភ​ថា កូន​របស់​គេ​កំពុង​លើស​ទម្ងន់​ហើយ ប៉ុន្តែ អ្នក​គួរ​ដឹងថា ទឹកដោះ​ម្តាយ មិនមែន​ជា​របស់​គ្រោះថ្នាក់ ឬ​ជា​ចំណីអាហារ ដែល​គ្មាន​សុខភាព​ល្អ​នោះ​ទេ​។​

ការពិត​ទី ៤ ...
​ធ្វើ​ដូចម្តេច​ទើប​ដឹងថា កូន​របស់​អ្នក​បៅ​ឆ្អែត​? នេះ​គឺ​អ្នក​ត្រូវ​សង្កេតមើល អាការៈ​របស់​កូន ដោយ​ខ្លួនឯង​។ ជាធម្មតា ទារក​នឹង​ឈប់​បៅ ក្អែរ យកដៃ​កៀស​ចេញ ឬ​សំដែង​ទឹកមុខ​ចង់​យំ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។