តារាស្រីក្នុងរឿង «មហិច្ឆិតា អ៊ូម៉ីនាង» បកស្រាយមូលហេតុស្នេហា ១២ ឆ្នាំត្រូវបាក់បែក

6 Videos


កាលពីជាងមួយឆ្នាំមុន តារាសម្តែងហុងកុងវ័យ ៤៩ ឆ្នាំ Kathy Chow បានបែកបាក់ស្នេហា ១២ ឆ្នាំជាមួយមិត្តប្រុសដែលជាស្ថាបត្យករ ហើយមូលហេតុនៃការបែកគ្នានេះនៅតែស្រពិចស្រពិល រហូតពេលបច្ចុប្បន្ន ។

តារាស្រីក្នុងរឿង «មហិច្ឆិតា អ៊ូម៉ីនាង» បកស្រាយមូលហេតុស្នេហា ១២ ឆ្នាំត្រូវបាក់បែក

យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ មូលហេតុនោះក៏ត្រូវបានបកស្រាយ ដោយយោងតាមកិច្ចសម្ភាសរបស់សារព័ត៌មានចិនល្បីឈ្មោះមួយបានឲ្យដឹងថា ការចែកផ្លូវគ្នានេះគឺដោយសារតែតារាស្រីរូបនេះគ្មានបំណងនឹងរៀបការ ។

តារាស្រីក្នុងរឿង «មហិច្ឆិតា អ៊ូម៉ីនាង» បកស្រាយមូលហេតុស្នេហា ១២ ឆ្នាំត្រូវបាក់បែក

នាង Chow បានប្រាប់ថា មុនពេលដែលចែកផ្លូវគ្នានោះ នាងធ្លាប់បដិសេធសំណើររៀបការពីមិត្តប្រុសជាច្រើនដងរួចមកហើយ មិនត្រឹមតែប៉ុណ្ណោះ រាល់ពេលដែលនាងត្រូវសម្តែងឈុតឱបថើបជាតារាប្រុសណាម្នាក់នោះ មិត្តប្រុសនាងតែងតែត្អូញត្អែរពីអារម្មណ៍មិនសុខស្រួលរបស់គេ ហើយថែមទាំងបានអង្វរនាងឲ្យលាឈប់ពីវិស័យសិល្បៈទៀតផង ព្រោះតែគំនិតផ្ទុយគ្នា ទើបស្នេហានោះត្រូវប្រេះឆា ។

តារាស្រីក្នុងរឿង «មហិច្ឆិតា អ៊ូម៉ីនាង» បកស្រាយមូលហេតុស្នេហា ១២ ឆ្នាំត្រូវបាក់បែក

នាងបានប្រាប់ថា នាងមិនចង់នៅផ្ទះធ្វើជាមេផ្ទះនោះទេ ហើយទោះបីជាធ្លាប់ជជែកវែកញែកគ្នាជាច្រើនដង ជម្រើសចុងក្រោយគឺនៅតែនាងមិនចង់រៀបការ ។

តារាស្រីក្នុងរឿង «មហិច្ឆិតា អ៊ូម៉ីនាង» បកស្រាយមូលហេតុស្នេហា ១២ ឆ្នាំត្រូវបាក់បែក

គួរបញ្ជាក់ដែរថា ទោះបីជាស្នេហា ១២ ឆ្នាំនោះត្រូវបែកបាក់ គេសង្កេតឃើញថា នាង Chow ហាក់មិនសូវជាពិបាកចិត្តប៉ុន្មាននោះទេ ព្រោះនាងមមាញឹកខ្លាំងនឹងការងារជាច្រើន ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

តារាស្រីក្នុងរឿង «មហិច្ឆិតា អ៊ូម៉ីនាង» បកស្រាយមូលហេតុស្នេហា ១២ ឆ្នាំត្រូវបាក់បែកតារាស្រីក្នុងរឿង «មហិច្ឆិតា អ៊ូម៉ីនាង» បកស្រាយមូលហេតុស្នេហា ១២ ឆ្នាំត្រូវបាក់បែកតារាស្រីក្នុងរឿង «មហិច្ឆិតា អ៊ូម៉ីនាង» បកស្រាយមូលហេតុស្នេហា ១២ ឆ្នាំត្រូវបាក់បែក