Pin Yuan Huang នាំអតីតភរិយាទៅកម្សាន្តនៅប្រទេសជប៉ុន

6 Videos


តាមប្រភពព័ត៌មានតៃវ៉ាន់ បានរាការណ៍ឲ្យដឹងថា កាលពីពេលថ្មីៗនេះមានគេប្រទះឃើញកំពូលតារា ចម្រៀងរ៉ក់តៃវ៉ាន់ លោក ហួង ភីនយន់ បាននាំស្ត្រីម្នាក់ទៅដើរកម្សាន្តនៅប្រទេសជប៉ុន ហើយស្ត្រីដែលមានរូប សម្រស់ស្រស់ស្អាតម្នាក់នោះ គឺមិនមែនជាស្ត្រីកំណាន់ថ្មីរបស់លោកឡើយ តែជាអតីតភរិយា គឺអ្នកស្រី មី អើ ។
Pin Yuan Huang នាំអតីតភរិយាទៅកម្សាន្តនៅប្រទេសជប៉ុន
អ្នកទាំងពីរក្រោយពីលែងលះគ្នាអស់កាល ៣ ឆ្នាំមកហើយនោះ ក៏ស្រាប់តែចាប់ផ្តើមមានភាពល្អូកល្អឺននឹងគ្នា ឡើងវិញ ។ ព័ត៌មានឲ្យដឹងថា លោក ហួង បានខិតខំប្រឹងប្រែងប៉ះប៉ូវនូវការបែកបាក់កន្លងមក ដោយយកលេសកូន ប្រុសវ៉ាកង ហើយក៏បានស្នើទៅអ្នកស្រី មី អើ ឲ្យនាំកូនប្រុសស្រីដើរកម្សាន្តនៅប្រទេស ជប៉ុន ជាលក្ខណៈគ្រួសារ ។ ក្រុមគ្រួសារមួយនេះមានសមាជិក ៤ នាក់មួយនេះចាប់ចេញដំណើរពីទីក្រុងក្យូតូ ទៅទីក្រុងតូក្យូ ក្នុងដំណើរក ម្សាន្តរយៈពេល ៨ យប់ ៩ ថ្ងៃដោយចំណាយអស់ប្រាក់ប្រមាណជា ១៦០០០ ដុល្លារអាមេរិក ហើយសោហ៊ុយ ចាយវាយអស់ទាំងនេះ គឺលោក ហួង ជាអ្នករ៉ាប់រង ។
Pin Yuan Huang នាំអតីតភរិយាទៅកម្សាន្តនៅប្រទេសជប៉ុន
កាលពីឆ្នាំទៅលោក ហួង បាននាំកូនប្រុសច្បងអាយុ ១៩ ឆ្នាំទៅបន្តការសិក្សាផ្នែកតន្ត្រីនៅអាមេរិក ហើយ កាលពីពេលថ្មីៗនេះកូនប្រុសបានត្រឡប់មកដល់តៃវ៉ាន់ វិញហើយ ។ ដូច្នេះលោកបានរៀបចំដំណើរកម្សាន្តមួយ ដោយប្រគល់ឲ្យកូនប្រុសជាអ្នកជ្រើសរើសទីកន្លែងដែលត្រូវទៅ ។ លោក ហួង ភីនយន់ បាននិយាយថា ការបានជួបជុំក្រុមគ្រួសារ គឺពិតជាមានភាពសប្បាយរីករាយខ្លាំង ណាស់ ហើយអ្វីដែលខ្ញុំទទួលបានធំបំផុតនោះ គឺមិនមែនជាអាហារឆ្ងាញ់ៗនោះឡើយ តែគឺជាភាពសប្បាយរីក រាយរបស់កូនៗ និង ក្រុមគ្រួសារ ។ ដូច្នេះការកំដរការដើរកម្សាន្តបែបនេះគួរតែមានតម្លៃណាស់ ។

សូមរំឮកថា រឿងរ៉ាវនៃការបែកបាក់គ្នារវាងលោក ហួង ភីនយន់ និងអ្នកស្រី មី អើ គឺកើតឡងតាំងតែពី ឆ្នាំ ២០១២ មកម្ល៉េះ ដោយកាលណោះមានគេលួចថតបានរូបថតពេលដែលលោកនាំស្រីក្មេងឡើងសណ្ឋាគារ ហើយចាប់តាំងតែពីពេលនោះមកទំនាក់ទំនងរវាងគូស្វាមីភរិយានេះក៏ចាប់ផ្តើមរង្គោះរង្គើរ ។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ ២០១៣ ចំណងអាពាហ៍ពិពាហ៍នៃគូស្វាមីភរិយានេះបានឈានចូលក្នុងផ្លូវបំបែក ប៉ុន្តែនៅពេលនេះស្រាប់តែមាន ភាពស្និទ្ធស្នាលនឹងគ្នាវិញ ទើបមានអ្នកកាសែតសួរថា តើលោកពិតជាបានអញ្ជើញអតីតភរិយាមកទស្សនាការ ប្រគុំតន្ត្រីមែនទេ? លោក ហួង ឆ្លើយថា ពិតជាមានមែន ហើយនាងប្រាកដជាមកមិនខាន ។ ក្រុមការងារដែលធ្វើ ការនៅក្បែរលោកនាំគ្នាទះដៃអបអរសារទរ ព្រមទាំងនាំគ្នាស្រែកថា «បងថ្លៃស្រី» ។ ដូច្នេះ អាចបញ្ជាក់បានថា ទំនាក់ទំនងរវាងពួកគេទាំងពីរ គឺជាក្រុមគ្រួសារតែមួយជារៀងរហូត ៕ គ ឡេង
Pin Yuan Huang នាំអតីតភរិយាទៅកម្សាន្តនៅប្រទេសជប៉ុន