​ក្រោយ​ញ៉ាំ​អាហារ​មួយ​ម៉ាត់ៗ វា​នឹង​ទៅ​ទីណា​ខ្លះ​? ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ​?

​ក្រោយ​ញ៉ាំ​អាហារ​មួយ​ម៉ាត់ៗ វា​នឹង​ទៅ​ទីណា​ខ្លះ​? ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ​?

ដំណាក់កាល​ទី​មួយ​
​ពេល​អ្នក​ញ៉ាំ​អាហារ ធ្មេញ នឹង​ចិញ្ច្រាំ​អាហារ ជា​បំណែក​តូចៗ​។ ទឹកមាត់​របស់​អ្នក មាន​ផ្ទុក​អង់ស៊ីម​ជាច្រើន ក្នុងការ​បំបែក​អាហារ​នេះ​ផងដែរ​។​

ដំណាក់កាល​ទី​ពីរ​
​កម្ទេច​អាហារ​តូច បូករួម​នឹង​ទឹក​មាត់ នឹង​ត្រូវ​បាន​រុញ​ដោយ​អណ្តាត ពី​ក្នុង​មាត់​ទៅ​ក្រពះ​។​

​ដំណាក់កាល​ទី​បី​
​ពេល​អាហារ​ដល់​ក្នុង​ក្រពះ ក្រពះ​នឹង​បញ្ចេញ​អាស៊ីត និង​អង់ស៊ីម​ជាច្រើន ដើម្បី​ជួយ​បំបែក​អាហារ​ទាំងនោះ​។​

​ដំណាក់កាល​ទី​បួន​
​បន្ទាប់មក អាហារ​នឹង​ត្រូវ​បាន​កម្ទេច​ជា​ចំណែក​តូចៗ រួច​រត់​ទៅ​ដល់​ពោះវៀនតូច ហើយ​សារធាតុចិញ្ចឹម​ខ្លះៗ នឹង​ត្រូវ​បាន​ស្រូប​ដោយ​រាងកាយ​រួចហើយ​។ បាក់តេរី និង​អង់ស៊ីម នៅតែ​បន្ត​ការ​បំបែក​អាហារ​បន្តទៀត​។​

ដំណាក់កាល​ទី​ប្រាំ​
​បំណែក​អាហារ ដែល​រាងកាយ​មិនទាន់​អាច​ស្រូបយក ត្រូវ​ធ្លាក់​ទៅដល់​ពោះវៀនធំ​។ ជាមួយគ្នា​នេះ​ផង​ដែរ​។ កាកសំណល់​អាហារ នឹង​ធ្លាក់​ក្នុង​ពោះវៀនធំ ហើយ​ស្ថិត​នៅ​ទីនោះ ប្រហែលជា​មួយ​ថ្ងៃ​។ សារធាតុ​រាវ នឹង​ត្រូវ​ស្រូប​ចេញពី​កាកសំណល់ ហើយ​កាកសំណល់​ទាំងអស់ នឹង​ត្រូវ​រុញ​បញ្ចូន ទៅតាម​ទ្វារ​លាមក រួច​ហើយ​អ្នក ក៏​បន្ទោ​របង់​លាមក​ចេញមកក្រៅ​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ក្រោយ​ញ៉ាំ​អាហារ​មួយ​ម៉ាត់ៗ វា​នឹង​ទៅ​ទីណា​ខ្លះ​? ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ​?已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/08/28  Category:ជំងឺទូទៅ
Tags: