សម្លេង​ប្លែកៗ ចេញពី​រាងកាយ​របស់​អ្នក … ប៉ុន្តែ វា​ជា​រឿង​ធម្មតា​

សម្លេង​ប្លែកៗ ចេញពី​រាងកាយ​របស់​អ្នក ... ប៉ុន្តែ វា​ជា​រឿង​ធម្មតា​

​ពេលខ្លះ អ្នក​ប្រហែលជា​មាន​ការងឿងឆ្ងល់ ហើយ​បារម្ភ​ច្រើន ពេល​អ្នក​លឺ​សម្លេង​អ្វីមួយ ចេញពី​រាងកាយ​របស់​អ្នក​។ ពេលខ្លះ អ្នក​ប្រហែលជា​ខ្មាស់អៀន ឬ​ភ័យ ហើយ​ចង់​ដឹង​ថា វា​ជា​សម្លេង​អ្វី​? ហេតុអ្វី​បានជា​មាន​សម្លេង​បែបនេះ​?

​អ្នក​អាច​នឹង​ធ្លាប់​លឺ សម្លេង​ក្រូកៗ​នៅក្នុង​ក្រពះ​របស់​អ្នក (​កូរ​ពោះ​) ប៉ុន្តែ អ្នក​កុំ​បារម្ភ​អី នោះ​គ្រាន់តែ​ជា​សម្លេង ដែល​ក្រ​ពោះវៀន​របស់​អ្នក​រមួល ឬ​ធ្វើការ​ខុស​ទំនង​បន្តិច​ប៉ុណ្ណោះ​។ វា​ក៏​អាច​កើតមាន​ដោយសារតែ​ការ​ញ៉ាំ​អាហារ ឬ​ស្ត្រេ​ស​ផងដែរ​។​

​ពេល​អ្នក​បត់ ឬ​ធ្វើ​ចលនា​ជង្គង់ អ្នក​អាច​នឹង​លឺ​សម្លេង​ប្រស់ៗ​។ គ្រូពេទ្យ​ជំនាញ​និយាយថា វា​ជា​រឿង​ធម្មតា​នោះទេ ប្រសិនបើ​អ្នក​មិន​ឈឺចាប់ ឬ​ហើម​នោះ​។​

​ពេលខ្លះ អ្នក​អាច​នឹង​កត់សម្គាល់​លឺ សម្លេង​ហួច​តិចៗ ចេញពី​ច្រមុះ​របស់​អ្នក​។ វា​អាច​កើតឡើង ពេល​ដែល​មាន​អ្វី​ស្ទះ ក្នុង​រន្ធ​ច្រមុះ​របស់​អ្នក ប៉ុន្តែ វា​មិន​អី​នោះ​ទេ​។ យ៉ាងណាមិញ បើ​អ្នក​ឧស្សាហ៍​លឺ​សម្លេង​នេះ ហើយ​មាន​បញ្ហា​នឹង​ត្រចៀក ច្រមុះ និង​បំពង់​ក អ្នក​គួរ​ប្រឹក្សា​យោល​ប់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់​។​

​ពេល​អ្នក​លេប​អាហារ ឬ​ទឹក អ្នក​អាច​នឹង​លឺ​សម្លេង​ក្អឹកៗ នៅក្នុង​បំពង់ក ជាពិសេស ពេល​អ្នក​ខំ​ប្រឹង​និយាយ ពេល​លេប​អាហារ​។ ហើយ​នេះ​ក៏​ជា​រឿង​ធម្មតា​ដែរ គឺ​វា​កើតឡើង​ពេលដែល​បំពង់ក បញ្ចេញ​ខ្យល់​ពី​ក្នុង​ក្រពះ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សម្លេង​ប្លែកៗ ចេញពី​រាងកាយ​របស់​អ្នក … ប៉ុន្តែ វា​ជា​រឿង​ធម្មតា​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/28  Category:ជំងឺទូទៅ