នៅ​មិន​នៅ​ ទៅ​ត្រាំ​​ក្នុង​អាង​ទឹក​ម្ទេស លទ្ធផល​ក្ដៅ​ឈួល​ពេញ​ខ្លួន

អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​​ YouTube (Youtuber) មួយ​រូប​ឈ្មោះ​ Cemre Candar បាន​សម្រេច​ចិត្ត​ផ្ដល់​ទស្សនីយភាព​កម្សាន្ត​ថ្មី​មួយ​ដល់​​អ្នក​គាំទ្រ​របស់​ខ្លួន​ ដោយ​គេ​បាន​ដេក​ត្រាំ​ក្នុង​អាង​ដែល​មាន​ចាក់​​ទឹក​ម្ទេស​ចូល​ចំនួន​ ១ ២៥០ ដប។

 

 

​​​​ពេល​ចូល​ទ្រាំ​ដំបូង​រាង​កាយ​របស់​គេ​ នៅ​អាច​ទទួល​យក​ជាតិ​ហឹរ​បាន ប៉ុន្តែ​ក្រោយ​ពី​ត្រាំ​បាន​ជាង​ ១ នាទី​ រហូត​ដល់​ទ្រាំ​លែង​បាន គេ​ក៏​សម្រេច​ងើប​ចេញ​ពី​អាង​ម្ទេស​នោះ​ភ្លាម​ ដើម្បី​លាង​ជម្រះ​ខ្លួន។ ត្បិត​ថា​លាង​​ជម្រះ​ខ្លួន​បាន​ល្អ​​ស្អាត​​ហើយ​ ប៉ុន្តែ​សារជាតិ​ហឹរ​នៃ​ម្ទេស បាន​ធ្វើ​ឲ្យ​រាង​កាយ​របស់​គាត់​ ឈឺ​ផ្សា​គ្រប់​កន្លែង។

 

នៅ​មិន​នៅ​ ទៅ​ត្រាំ​​ក្នុង​អាង​ទឹក​ម្ទេស លទ្ធផល​ក្ដៅ​ឈួល​ពេញ​ខ្លួន

 

វីដេអូ​ខាង​លើ​បង្ហោះ​បាន​រយៈ​ពេល​ ៣ សប្ដាហ៍​ហើយ ដោយ​មក​ទល់​ពេល​នេះ​ មាន​ការ​ចុច​​​មើល​ដល់​ទៅ​ជាង​ ៣ លាន​ដង​ឯណោះ៕​​​

 

ចុច​អាន៖ បុរស​អនាថា​​រើស​បាន​កាបូប​​​​​​​​​សុខ​ចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ​​​ បាន​សគុណ​​មិន​​គួរ​ឲ្យ​ជឿ​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​