មុន​នេះ​បន្តិច ! យុវជន២​នាក់​ជិះ​ម៉ូតូ​បុក​គ្នា​ជាមួយ​ឡាន​ជនបរទេស​ស្លាប់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច យុវជន​វ័យក្មេង​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គ្នាជាមួយ​រថយន្ត​១គ្រឿងកាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​យុវជន​វ័យក្មេង​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-3096 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​បុក​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​ម៉ុង​តេ​រ៉ូ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2649 បើកបរ​ដោយ​ជនបរទេស​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ។