VJ អាណូ ចាប់ផ្តើមវាយលុកខ្លាំង ក្នុងពិភពសិល្បៈឡើងវិញ

6 Videos


អតីតពិធីការិនី និង អ្នកសម្តែងនាង VJ អាណូ បន្ទាប់ពីបាត់មុខនៅក្នុងពិភពសិល្បៈ អស់រយៈពេលជាយូរមកហើយនោះ គឺថ្មីៗនេះនាងបានបង្ហាញមុខសារជាថ្មីឡើងវិញនៅ ក្នុងពិភពសិល្បៈដដែល ។ VJ អាណូ បានបង្ហាញខ្លូនមកវិញជាលើកដំបូងជាមួយនឹងដៃគូសិល្បៈចាស់ គឺលោ ក អេនឌី ដែលការបង្ហាញវត្តមានក្នុងអាជីពចាស់ដដែល នេះបានធ្វើឱ្យទស្សនិកជនមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវិលត្រឡប់នេះផងដែរ ។ ទោះជាយ៉ាងណាក៏ដោយគេ មិនទាន់ដឹងច្បាស់នៅឡើយទេថា ការត្រឡប់មករកអាជីពចាស់បែបនេះ តើបណ្តាលមកពី មូលហេតុអ្វីពិតប្រាកដនៅឡើយទេ? ។

VJ អាណូ ចាប់ផ្តើមវាយលុកខ្លាំង ក្នុងពិភពសិល្បៈឡើងវិញ

ក្នុងកម្មវិធីសម្ពោធលក់ស្រាបៀរអាន់ឆ័រដប នៅកោះពេជ្រ កាលពីរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ មកនេះស្រីស្អាត VJ អាណូ ក៏បានទៅចូលរួមផងដែរ ហើយនាងបាន ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះនាងបានបើកហាងថែរក្សាសម្ផស្សមួយកន្លែង ហើយក៏កំពុងតែ រវល់ជាមួយនឹងការងារនេះដែរ ។ ទាក់ទងទៅនឹងការងារសិល្បៈបច្ចុប្បន្ន នាងបានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះមានគេ ហៅឱ្យនាងថតភាពយន្តដែរ តែនាងបដិសេធ ដោយសារតែគេតម្រូវឱ្យសម្តែងជាតួដែល មានគូរមុខមាត់ដូចជាសត្វខ្លា រឺដូចសត្វឆ្មា ជាដើម ។

VJ អាណូ ចាប់ផ្តើមវាយលុកខ្លាំង ក្នុងពិភពសិល្បៈឡើងវិញ

ចំពោះការងារជាពិធីការិនីវិញក៏មានគេទាក់ទងឱ្យនាងធ្វើដែរ តែដោយសារតែនាង ជាប់រវល់មើលការខុសត្រូវហាងរក្សាសម្ផស្សទើបមិនអាចធ្វើបាន ។ ចាប់តាំងពីត្រឡប់ចូលសិល្បៈវិញនាពេលថ្មីៗនេះ គេបានឃើញ VJ អាណូ ទៅចូល រួមនៅក្នុងកម្មវិធីសិល្បៈនានាជាញឹកញាប់ផងដែរ ជាពិសេសនាងថែមទាំងបានបង្ហាញមុខ នៅក្នុងស្ថានីយទូរទស្សមួយចំនួនដែលមុននេះនាងបានបង្ហាញមុខនៅក្នុងស្ថានីយទូរទស្សន៍អប្សរា CTN និង CTV8 HD ហើយថ្ងៃនេះនាងបង្ហាញមុខនៅក្នុងស្ថានីយទូរទស្សន៍ CNC ទៀត ។

VJ អាណូ ចាប់ផ្តើមវាយលុកខ្លាំង ក្នុងពិភពសិល្បៈឡើងវិញ

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ទៅលើអតីតពិធីការិនី និង អ្នកសម្តែងរូបនេះនោះ គឺ នាងមានការងារសិល្បៈច្រើន ជាពិសេសនាងបានថតរូបឱ្យសំអាងការទៀតផង ព្រោះរូប សម្ផស្សរបស់នាងនៅតែស្រស់ស្អាត ៕ យ៉ានុ

VJ អាណូ ចាប់ផ្តើមវាយលុកខ្លាំង ក្នុងពិភពសិល្បៈឡើងវិញVJ អាណូ ចាប់ផ្តើមវាយលុកខ្លាំង ក្នុងពិភពសិល្បៈឡើងវិញ