ឃិត សំម៉ាលីស វិលវិញព្រោះអ្វី?

6 Videos


ឃិត សំម៉ាលីស បានចាកចេញពីពិភពសិល្បៈអស់រយៈពេលជិតមួយឆ្នាំមកហើយ បន្ទាប់ពីនាងរៀបការរួច។ ដោយឡែកការវិលត្រឡប់របស់នាងមកកាន់វិថីសិល្បៈលើកនេះ ពិតជាទទួលបានការអារម្មណ៍ខ្លាំងណាស់ពីសំណាក់អ្នកក្នុងនិងក្រៅសិល្បៈ តើមានមូលហេតុអ្វី ដែលធ្វើឲ្យ ឃិត សំម៉ាលីស វិលវិញដូច្នេះ ? ។

ឃិត សំម៉ាលីស វិលវិញព្រោះអ្វី?

ទស្សនិកជនប្រហែលជានៅចាំបានថា ឃិត សំម៉ាលីស គឺជាតារាចម្រៀងវ័យក្មេង ដែលចូលចិត្តបញ្ចេញរូបភាពសិចស៊ីជាច្រើនធ្វើឲ្យមានការចាបអារម្មណ៍ខ្លាំង។ កន្លងមកមានពត៌មានជាច្រើនថា ឃិត សំម៉ាលីស បានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី តាមស្វាមីរួចហើយ បន្ទាប់ពីរៀបការយ៉ាងស្ងប់ស្ងាត់ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងពេលនេះនោះ ស្រាប់តែលេចមុខ ឃិត សំម៉ាលីស នៅក្នុងផលិតកម្ម បុត្រាភាពយន្តទៅវិញ ។ តើមានមូលហេតុអ្វីដែលបណ្តាលឲ្យនាងវិលត្រឡប់មកវិញដូច្នេះ ? មានពត៌មានជាច្រើនថា នាងវិលត្រឡប់មកវិញបន្ទាប់ពីបែកបាក់ជាមួយគ្រួសារ ។

ឃិត សំម៉ាលីស វិលវិញព្រោះអ្វី?

តាមការបញ្ជាក់ប្រាប់ពី ឃិត សំម៉ាលីស កាលពីពេលថ្មីៗនេះ នាងបានប្រាប់ថា ការវិលត្រឡប់របស់នាងលើកនេះគឺដោយសារការស្រលាញ់ និងការចូលចិត្តផ្នែកចម្រៀង នាងមិនអាចបោះបង់ចោល ទើបនាងសម្រេចចិត្តវិលវិញ។ម្យ៉ាងវិញទៀត នាងទទួលបានការអនុសញាតិពីស្វាមីរបស់នាង ឲ្យនាងវិលចូលសិល្បៈវិញ ។

ឃិត សំម៉ាលីស វិលវិញព្រោះអ្វី?

ឃិត សំម៉ាលីស បានបដិសេធចំពោះរឿងថា នាងបែកបាក់ស្វាមី ទើបវិលត្រឡប់មកវិញ នាងបន្តថា « ខ្ញុំនិងស្វាមីនៅតែមានទំនាក់ទនងល្អ ពុំមានរឿងអ្វីកើតឡើងនោះទេ គាត់ជាអ្នកជំរុញឲ្យខ្ញុំវិលត្រឡប់មកកាន់វិថីសិល្បៈនេះវិញ» ។ បទចម្រៀងរបស់ ឃិត សំម៉ាលីស នៅក្នុងផលិតកម្ម បុត្រាភាពយន្ត គ្រោងនឹងចេញលក់នៅលើទីផ្សារនៅក្នុងដើមខែកញ្ញាឆ្នាំ២០១៦នេះ ទាំងស៊ីឌីនិងវីស៊ីឌី ក្នុងនោះនាងមានបទចម្រៀងចំនួនបួនបទ ដូចជាបទ «ភ្នំពេញស្នេហ៍បន្ទាយមានជ័យ» «សុភមង្គលគ្រួសារ» «ម្តាយខ្ញុំជាស្រីមេម៉ាយ»និងបទ«Surprise Birthday » ដែលសុទ្ធសឹងតែជាបទមនោរសញ្ចេតនាគួរឲ្យចាប់អារម្មណ៍ ។

ឃិត សំម៉ាលីស វិលវិញព្រោះអ្វី?

មិនដឹងថា ការវិលត្រឡប់របស់ ឃិត សំម៉ាលីស លើកនេះអាចស្តារប្រជាប្រិយភាពរបស់នាងឡើងវិញឬយ៉ាងណានោះទេ ? សម្រាប់ ឃិត សំម៉ាលីស ផ្ទាល់បានបន្ថែមថា នាងមិនទាន់ដឹងថា បទចម្រៀងរបស់នាងអាចនឹងផ្ទុះខ្លាំងដូចមុនឬយ៉ាងណានោះទេ ? ប៉ុន្តែអ្វីដែលនៅចំពោះមុខគឺនាងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ៕

អាលីណា

ឃិត សំម៉ាលីស វិលវិញព្រោះអ្វី?ឃិត សំម៉ាលីស វិលវិញព្រោះអ្វី?ឃិត សំម៉ាលីស វិលវិញព្រោះអ្វី?