ទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួន

6 Videos


កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងហុងកុង និង ជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ Nick Cheung ត្រូវបានគេឃើញ នាំប្រពន្ធ Esther Kwan និង កូនស្រី Brittany ដើរទិញឥវ៉ាន់នៅតំបន់ពាណិជ្ជកម្មកណ្តាល Central នៅហុងកុង ។

ទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួន

យោងតាមសារព័ត៌មានបានដឹងថា ទោះបីជាតារាសម្តែងរូបនេះត្រូវបានគេស្គាល់ថា សម្បូរប្រាក់ក្តី រូបគេក៏ចេះសន្សំសំចៃណាស់ដែរ ដោយនៅពេលនោះ រូបគេបានសម្រេចចិត្ត ទិញអាវមួយដែលមានតម្លៃត្រឹមតែ ២៥ ដុល្លារអាមេរិកនៅក្នុងហាងប្រណីតមួយ ។ ក្នុងនាមជាឪពុក និង ជាស្វាមីល្អម្នាក់ លោក Nick ក៏ដូចជាបុរសនានាដែរ គឺថារូបលោកគឺជាអ្នកកាន់ថង់ឥវ៉ាន់ទាំងអស់ ។

ទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួន

ក្រោយទិញឥវ៉ាន់រួច លោក Nick និង ក្រុមគ្រួសារក៏បានដើរទៅយករថយន្ត ដែលទុកនៅកន្លែងចត ។ បន្ទាប់ពីឃើញអ្នកសារព័ត៌មាន ពួកគេទាំងបីមិនបានប្រញាប់ប្រញាល់នោះទេ ដោយថែមទាំងញញឹមដាក់ និង លើកដៃលាមុនពេលចាកចេញទៅផងដែរ ។

 

គួរបញ្ជាក់ដែរថា លោក Nick ធ្លាប់ចាប់អាជីពជាប៉ូលីសបួនឆ្នាំ មុននឹងឈានជើងចូលវិស័យសិល្បៈនៅឆ្នាំ ១៩៨៩ និង ធ្លាប់ឈ្នះពានរង្វាន់ធំៗជាតារាសម្តែងចំនួន ៧ ចាប់តាំងពីដើរលើវិថីសិល្បៈ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

ទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួន

ទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួនទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួនទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួនទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួនទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួនទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួនទោះបីជាមានប្រាក់ច្រើន តែ Nick Cheung ក៏មិនចេះប្រកាន់ខ្លួន