បុរស​ន័​រវេ​សម្នាក់​ផុងខ្លួន​ក្នុង​ធុង​បង្គន់​សាធារណៈ​មួយ​ម៉ោង​ និពន្ធដោយ : ធីតា       August-28-2016, 7:39 pm         126

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បុរស​ន័​រវេ​សម្នាក់​ផុងខ្លួន​ក្នុង​ធុង​បង្គន់​សាធារណៈ​មួយ​ម៉ោង​រូបថតបុរស​ដែល​ជាប់ក្នុងធុងបង្គន់។ ដោយ DRBV​បុរស​ន័​រវេ​សម្នាក់​បាន​ស្ថិតនៅក្នុង​ធុង​បង្គន់​សាធារណៈ​នៅក្នុង​ក្រុង Drammen ប្រទេស​ន័​រវេ​ស អស់​រយៈពេល​ប្រមាណ​១​ម៉ោង បន្ទាប់ពី​គាត់​ព្យាយាម​ឱន​ចូល​រើសយក​ទូរ​សព្ទ​ដៃ​ឲ្យ​មិត្ត​ភ័ក្ត្រ​របស់ខ្លួន កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែសីហា កន្លងមក​។​

«​ខ្ញុំ​មាន​មាឌ​ល្មម​ដែល​អាច​ចូល​យក​ទូរ​សព្ទ ប៉ុន្តែ​ខ្ញុំ​មិនអាច​ចេញ​វិញ​បាន​ទាល់តែសោះ​។ ខ្ញុំ​ស្ថិតនៅ​ក្នុងនោះ​អស់​រយៈពេល​១​ម៉ោង​។ ខ្ញុំ​ពិតជា​មិន​រីករាយ​ក្នុង​ចិត្ត​សោះ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក Cato Berntsen Larsen ប្រាប់​ទៅ​សារព័ត៌មាន​តំបន់ Drammens Tidende​។​

​សារព័ត៌មាន​មួយទៀត​ឈ្មោះ VG News បាន​បញ្ជាក់ថា បង្គន់​ដែល​លោក Larsen បាន​ធ្លាក់ចូល​នោះ គឺជា​បង្គន់​ម៉ូត​ចាស់ ហើយ​គ្មាន​គំរប និង​មាន​ប្រហោង​ធំ​។ Larsen បាន​អះអាងថា គេ​បាន​ព្យាយាម​ប្រើ​ឈើ​ឆ្កឹះ​យក​ទូរ​សព្ទ​ដែរ តែ​មិនបាន​ទើប​សម្រេច​បញ្ចូល​ខ្លួន​ទៅយក​ទូរ​សព្ទ ដោយសារ​ក្នុង​ធុង​នោះ មិនមាន​លាមក​អ្វី​នោះឡើយ​។​

Larsen ត្អូញត្អែរថា គាត់​ហាក់ដូចជា​បាន​ចុះទៅ​ឋាននរក ហើយ​សន្យាថា នឹងមិន​ឲ្យ​រឿង​បែប​កើតឡើង​ទៀតឡើយ​នៅក្នុង​ឆាកជីវិត​។

​គាត់​បាន​រៀបរាប់ថា មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​ចូលទៅក្នុង​ធុង​បង្គន់​នោះ គឺ​ដោយសារតែ​គាត់​មាន​រៀង​ស្លី​ម​ជាង​មិត្ត​ភ័ក្ត្រ ប៉ុន្តែ​គាត់​មិនដឹង​ស្មានថា ចូល​ស្រួល ហើយ​ចេញ​វិញ​ពិបាក​បែបនេះ​នោះឡើយ​។​

​ក្រោយ​ប្រើ​រយៈពេល​១​ម៉ោង​ដើម្បី​ព្យាយាម​រើចេញ​ដោយ​ខ្លួន​មិនបាន​សម្រេច មិត្ត​ភ័ក្ត្រ​របស់ Larsen បាន​ទូរ​សព្ទ​ទៅលេង​សង្គ្រោះបន្ទាន់ តែ​ជា​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​។ បន្ទាប់ពី​ទទួល​សម្រេច​រាយការណ៍ ស្ថាប័ន​ពន្លត់​អគ្គិភ័យ​បាន​បញ្ជូន​ភ្នាក់ងារ​៤​នាក់​ទៅ​បំបែក​ធុង​បង្គន់​ដើម្បី​យក Larsen ចេញ​៕