ទេព បូព្រឹក្ស កាន់តែស្អាត ក្រោយពីកែសម្ផស្ស

6 Videos


បច្ចេកវិជ្ជាកាន់តែរីកចម្រើន គេសង្កេតឃើញតារាជាច្រើនបានព្យាយាមកែបន្ថែមរូបសម្រស់ប៉ះប៉ូវនូវចំណុចខ្វះខាតរបស់ខ្លួន ។ សម្រាប់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ទេព បូព្រឹក្ស ត្រូវបានគេមើលឃើញថា នាងមានសម្រស់កាន់តែស្រស់ស្អាតនិងប្រែប្រួលប្លែកជាងមុន ។ ភាពស្រស់ស្អាតទាំងអស់នេះគឺបានប្រែប្រួលក្រោយពី ទេព បូព្រឹក្ស បានចូលហាងកែសម្ជស្សដ៏ល្បីមួយនៅភ្នំពេញ ។

ទេព បូព្រឹក្ស កាន់តែស្អាត ក្រោយពីកែសម្ផស្ស

កន្លងមកគេបានដឹងថា ទេព បូព្រឹក្ស បានកែបន្ថែមខ្ទង់ច្រមុះអោយខ្ពស់ស្រួច និង ចាក់ចង្កាអោយ ចេញជាទម្រង់មុខអក្សរវី ដែលកំពុងតែមានការពេញនិយមសម្រាប់ស្ត្រីនាពេលបច្ចុប្បន្ន។ប៉ុន្តែថ្មីៗនេះ គេបានឃើញរូបថត មួយដែលបង្ហាញពីសកម្មភាព ទេព បូព្រឹក្ស កំពុង ចាក់សម្រកដើមដៃ ។

ទេព បូព្រឹក្ស កាន់តែស្អាត ក្រោយពីកែសម្ផស្ស

ចុងក្រោយនេះគេបានកត់សំគាល់ឃើញតារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស កាន់តែមានសម្រស់ស្រស់ស្អាតប្លែកក្រោយពីនាងកែបន្ថែមចំនុចខ្វះខាតមួយចំនួននៅហាងកែសម្ជស្សល្បីមួយនៅក្នុងស្រុក ។

ទេព បូព្រឹក្ស កាន់តែស្អាត ក្រោយពីកែសម្ផស្ស

ក្រោយពីមានសម្រស់ស្រស់ស្អាត ទេព បូព្រឹក្ស ក៏ក្លាយ ជា តារាម៉ូដែលអោយហាងកែសម្ជស្សនោះទៀតផង ។ ទេព បូព្រឹក្ស ត្រូវបានគេចាត់ទុកជាតារាចម្រៀង ដ៏លេចធ្លោមួយរូបខាងបញ្ចេញក្បាច់រាំនិងការតុបតែងខ្លួន ។

 

កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស ក៏បានចូលរួមនៅក្នុងការប្រលងចម្រៀងនៅក្នុងកម្មវិធីលំដាប់ពិភពលោក I Am a Singer Cambodia រួមជាមួយមិត្តភក្តិជាច្រើននៅក្នុងផលិតកម្ម តែគួរឱ្យស្តាយ នាងបានធ្លាក់ តាំងពីជម្រុះវគ្គទីមួយ ៕

ចេនី

ទេព បូព្រឹក្ស កាន់តែស្អាត ក្រោយពីកែសម្ផស្សទេព បូព្រឹក្ស កាន់តែស្អាត ក្រោយពីកែសម្ផស្សទេព បូព្រឹក្ស កាន់តែស្អាត ក្រោយពីកែសម្ផស្ស