ព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកន

6 Videos


based on celeb story បានឱកាសបើកកកាយនូវរឿងរ៉ាវរបស់តារាល្បីមួយរូប គឺ នាង «ភីមម៉ាដា បរិរ័កសុភៈកន» តារាភ្នែកធំ ថ្ពាល់ប៉ោង គួរឱ្យស្រឡាញ់ ជួបរឿងសោកសៅច្រើន ប៉ុន្តែបេះដូងនៅតែរឹងប៉ឹង រហូតតស៊ូជាមួយព្យុះជីវិត ទាំងរឿងបេះដូង ទាំងរឿងរោគមហារីក ។

«កាល ភីម នៅតូចសែនស្រណុកណាស់ មានមេផ្ទះចាំទទួល មានអ្នកជូនទៅរៀន… និយាយទៅស្រួលតាំងពីកើត, ពេលចូលមហាវិទ្យាល័យ ព្រមគ្នានឹងការឈានចូលមជ្ឈដ្ឋានសិល្បៈល្មម ពេលទៅរៀនក៏ចាប់ផ្តើមមានអ្នកចែចង់ និង មានអ្នកចាំរហូត» (នាង ភីម និយាយ) ។

ព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកន

«ស្នេហ៍ទី ១ អ្នកដែល ភីម សេពគប់មុនគេ គឺបង ក័បតាន់ យើងជាប់ចិត្តគ្នាបាន ២ ឆ្នាំ ក៏បាក់បែកគ្នាទៅវិញ នេះគឺជាការខូចចិត្តលើកដំបូងក្នុងជីវិត», ចំណែកស្នេហ៍ទី ២ ជាបុរសក្រៅសិល្បៈ ឈ្វេងយល់ចិត្តគ្នាប្រមាណ ១០ ឆ្នាំ គ្រប់យ៉ាងវាល្អទាំងអស់ ប៉ុន្តែចុងក្រោយចៀសមិនផុតពីការចែកផ្លូវគ្នា», «ចំណែកសេចក្តីស្នេហាលើកទី ៣ មានមនុស្សជាច្រើនណាស់ដែលរីករាយអបអរដូចសេ្នហ៍គ្រាដំបូងដែរ ហើយ ភីម បានតាំងចិត្តថា នឹងធ្វើអ្វីៗឱ្យល្អៗដើម្បីថ្ងៃអនាគត យើងរៀបចំពេលវេលាសម្រាប់ថ្ងៃសម្រាកដើម្បីជួបគ្នា បើសិនទំនេរនឹងទៅរកគេ… ទីបំផុតក៏ត្រូវចប់ទៀត, កាលនោះ ភីម ដូចមនុស្សឆ្កួតទៅហើយ អង្គុយ ដើរ យំរហូត ចិត្តសែនរងទុក្ខវេទនា បន្ទាប់ពីនោះមកបន្តិច ក៏ដឹងថា ភីម មានជំងឺមហារីកទៀត…» ។

ព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកន

ឥឡូវនេះ បេះដូងរបស់នាង ភីមម៉ាដា បរិរ័កសុភៈកន ត្រឡប់មករឹងប៉ឹងឡើងវិញហើយ និង អាចយកឈ្នះជំងឺមហារីកបាន ៕                                                                                         សូរ្យកាន្ត (សានុក)
ព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកនព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកនព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកនព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកនព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកនព្យុះជីវិតរបស់នាង ភីមម៉ាដា បរិរ័កសុភៈកន