នេះជាលើកទី១ដែល សារាយ សក្ខណា តែងខ្លួនងបែបនេះ!

6 Videos


ក្នុងឈុតសម្លៀកបំពាក់នេះ រួមជាមួយការតុបតែងខ្លួនរបស់តារាស្រីកូនមួយ សារាយ សក្ខណា ពិតជាស្រស់ស្អាតគួរឲ្យទាក់ទាញខ្លាំងណាស់ ។ សារាយ សក្ខណា បានឲ្យដឹងថា នាងចំណាយពេលវេលាមួយម៉ោងដើម្បីតុបតែងមុខនិងធ្វើម៉ូដសក់ប្លែកមួយនេះក្នុងតម្លៃថោក ។

នេះជាលើកទី១ដែល សារាយ សក្ខណា តែងខ្លួនងបែបនេះ!

ជាយូរមកហើយ ដែល សារាយ សក្ខណា មិនដែលធ្វើសក់ក្រងជាប់និងក្បាលបែបនេះឡើយ ។ សារាយ សក្ខណា បានរៀបរាប់នៅក្នុងថ្ងៃសម្ពោធរឿង «សង្សារខ្ញុំក្រមុំកូន១» ថា នាងបានចំណាយពេលវេលាប្រមាណជាមួយម៉ោងដើម្បីធ្វើម៉ូដសក់នេះ ដោយសារនឹកឃើញថា ខ្លួនខានតែងខ្លួនបែបនេះជាយូរមកហើយ ទើបសាកល្បងតែងបែបនេះតែម្តង មើលទៅមានអីស្អាតដែរតើ (សើច…) ។

នេះជាលើកទី១ដែល សារាយ សក្ខណា តែងខ្លួនងបែបនេះ!

សារាយ សក្ខណា ពិតជាស្រស់ស្អាតណាស់នៅពេលដែលនាងតុបតែងខ្លួនបែបនេះ សូម្បីតែអ្នកគាំទ្ររបស់នាងដែលជួបជាមួយនាងផ្ទាល់សុទ្ធតែលាន់មាត់សរសើរនាងថាស្អាតគ្រប់ៗគ្នា ។ សារាយ សក្ខណា និយាយថា នាងតុបតែងមុខនិងធ្វើម៉ូដសក់នេះនៅហាងធម្មតាមួយហើយចំណាយអស់ប្រាក់តិចបំផុត ប៉ុន្តែនាងមិនបានបញ្ជាក់ថាអស់ប៉ុន្មាននោះទេ ។

នេះជាលើកទី១ដែល សារាយ សក្ខណា តែងខ្លួនងបែបនេះ!

តោះមើលម៉ូដសក់ថ្មីរបស់ សារាយ សក្ខណា ជាមួយនិងការផាត់មុខរបស់នាងទាំងអស់គ្នាតាមរយៈរូបភាពដូចខាងក្រោម ៕

អាលីណា

នេះជាលើកទី១ដែល សារាយ សក្ខណា តែងខ្លួនងបែបនេះ!នេះជាលើកទី១ដែល សារាយ សក្ខណា តែងខ្លួនងបែបនេះ!នេះជាលើកទី១ដែល សារាយ សក្ខណា តែងខ្លួនងបែបនេះ!