តើស្ត្រីឡើងទម្ងន់ពេលពរពោះ ប្រឈមមុខនឹងអ្វីខ្លះ?

6 Videos


សភាពខុសប្លែកនៃការឡើងទំងន់នៅមុនពេលមានផ្ទៃពោះ និងនៅពេលមានផ្ទៃពោះរបស់ស្ត្រីមួយចំនួន អាចជាសញ្ញានៃការកើតកូនមុនកំណត់ នេះបើតាមការសិក្សាមួយបានអោយដឹង ។

តាមការសិក្សារបស់លោកសាស្ត្រាចារ្យ Emily Defranco មកពីសាកលវិទ្យាល័យ University of Cincinnati បានអោយដឹងថា អត្រាគ្រោះថ្នាក់នៃការកើតកូនមុនកំណត់ចំពោះស្ត្រីអាចនឹងកើតមាន ជាពិសេសចំពោះស្ត្រីដែលមានទំងន់តិច ហើយឡើងទំងន់ខ្លាំងនៅមុនពេលមានផ្ទៃពោះ និងអំឡុងពេលមាន ផ្ទៃពោះ ។  ហើយចំពោះស្ត្រីដែលធាត់លើសទំងន់ហើយនោះ បើមានឡើងទំងន់បន្ថែមទៀតនៅពេលមានផ្ទៃពោះ នោះ ក៏ជាសញ្ញាគ្រោះថ្នាក់នៃការកើតកូនមុនកំណត់ផងដែរ គឺមានអត្រា ៩០%ឯណោះ បើតាមការសិក្សាមួយនេះ ។

ដូច្នេះស្ត្រីគួរយកចិត្តទុកដាក់ទៅលើរបបអាហាររបស់ខ្លួនក្នុងអំឡុងពេលនេះ ជាពិសេសក្នុងអំឡុងពេល ពន្យាកំណើត និងត្រូវរក្សាអោយមានអាហារូបត្ថម្ភគ្រប់គ្រាន់ផងដែរក្នុងអំឡុងពេលពរពោះដើម្បីចិញ្ចឹមទារក ក្នុងផ្ទៃអោយបានគ្រប់គ្រាន់ ។ ដោយឡែកបើស្ត្រីពិសាររបបអាហារច្រើនពេក វានឹងប៉ះពាល់ដល់ពេលសម្រាលនិងអាចប្រឈមមុខ នឹងអត្រាគ្រោះថ្នាក់នៅពេលសម្រាលកូន ៕ សុផល