៨ ចំណុច យល់ដឹងពីបញ្ហាគ្រួសតម្រងនោម

6 Videos


គ្រួសក្នុងតម្រងនោមគឺជាជំងឺមួយដែលមានឈ្មោះថា renal lithiasis ច្រើនបង្កដោយសារសារធាតុខនិជ ដែលនៅសល់ក្នុងរាងកាយ ។ សារធាតុនេះច្រើនមានសភាពរឹងតូចហើយកើតផ្តុំនៅក្នុងតម្រងនោម ។ បញ្ហានេះអាចកើតមានទៅលើមនុស្សគ្រប់វ័យ និងភេទ តែវាច្រើនកើតមានទៅលើមនុស្សវ័យចំណាស់ជាងជាងមនុស្សវ័យក្មេងៗ ។

មូលហេតុនៃការកើតគ្រួសក្នុងតម្រងនោមអាចកើតឡើងដោយសារកង្វះជាតិទឹក សារធាតុសូដ្រូមក្នុងខ្លួនច្រើនលើសតម្រូវការ សំពាធឈាមឡើងខ្ពស់ មានជំងឺទឹកនោមផ្អែម បញ្ហាធាត់ និងមានឆ្លងជំងឺក្នុងប្រព័ន្ធ ផ្លូវបន្ទោបង់ ។ បន្ថែមពីនោះ បញ្ហាតំណពូជក៏អាចជាមូលហេតុនាំអោយកើតគ្រួសក្នុងតម្រងនោមផងដែរ ។ ប្រភេទគ្រួសក្នុងតម្រងនោមមានដូចជា ៖ គ្រួសបង្ករដោយសារធាតុកាល់ស្យូម គ្រួសបង្ករដោយសារធាតុអាស៊ីនអ៊ុយរិច និងគ្រួស struvite, និង cysteine ជាដើម ។

រោគសញ្ញានៃការកើតគ្រួសក្នុងតម្រងនោមមានដូចជា ៖
• ឈឺចុកនៅត្រង់គ្រលៀន និងពោះផ្នែកខាងក្រោម
• ឈឺចុករួយនៅឆ្អឹងជំនីខាងក្រោយខ្នងនិងចំហៀង
• មានអាការៈរកកលចង់ក្អួត និងវិលមុខ
• មានអាការៈអស់កម្លាំងនិងអង្គុយយូរមិនបាន
• មានអាការៈឈឺផ្សារនៅពេលបន្ទោរបង់
• មានធ្លាក់ឈាមពេលបន្ទោរបង់
• គ្រុននិងញាក់ នៅពេលមានមេរោគឆ្លង
• មានអាការៈចង់បន្ទោរបង់ញឹកញាប់ ។
ហើយដើម្បីជៀសវាងកុំឲ្យឈានទៅកើតគ្រួសក្នុងតម្រងនោមអ្នកគួរអនវុត្តតាមវិធីខាងក្រោម ៖
• ពិសារទឹកអោយបានគ្រប់គ្រាន់
• កុំពិសារអាហារដែលប្រៃពេក និងមានសារធាតុប្រូតេអ៊ីនខ្ពស់ពេក
• កុំពិសារអាហារដែលមានជាតិកាល់ស្យូមច្រើនពេក និងអាហារដែលមានសារធាតុរឹងៗ ៕ សុផល