Q&A: តើត្រូវធ្វើអ្វីខ្លះ ទើបអាចបំប៉នខួរកាលកូន តាំងពីនៅក្នុងផ្ទៃ?

6 Videos


ឪពុកម្តាយគ្រប់រូបតែងចង់ឲ្យកូនរបស់ខ្លួនកើតមកមានសុខភាពល្អ រឹងមាំ ឆ្លាតវៃគួរឲ្យស្រឡាញ់ទាំងអស់ ប៉ុន្តែដឹងឬទេថាអ្នកអាចបំប៉នខួរក្បាលរបស់កូនឲ្យឆ្លាតបានតាំងពីកូននៅជាទារកក្នុងផ្ទៃរហូតដល់កើតមក… ។

-ភាពឆ្លាតវៃរបស់កូនបានមកពីណា ?
ក្មេងម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសដែលមិនដូចគ្នា ។ ភាពឆ្លាតវៃរបស់កូនក្រៅពីឪពុកម្តាយអាចបន្ថែមឲ្យពួកគេនៅពេលពួកគេចេញមកពិភពខាងក្រៅហើយ អ្នកនៅអាចជួយឲ្យគេមានវិវឌ្ឍដ៏ល្អបានតាំងពីនៅក្នុងផ្ទៃរបស់ម្តាយឆ្លងកាត់តាមសារាតុអាហារចាំបាច់មួយចំនួនអាចជះឥទ្ធិពលដល់ការអភិវឌ្ឍផ្នែកខួរក្បាលរបស់ក្មេងក្រោយកើតមកយ៉ាងជាក់ច្បាស់ ។ លើសពីនេះការជជែកលេងជាមួយកូនក៏ជះឥទ្ធិពលដល់ការអភិវឌ្ឍផ្នែកខួរក្បាលរបស់កូនផងដែរនិងជះឥទ្ធិពល ចំពោះភាវៈផ្នែកអារម្មណ៍របស់កូនទៀតផង ។ ក្មេងដែលអារម្មណ៍ល្អព្រោះស្ថិតក្រោមការថែទាំដ៏ល្អបានទទួលអាហារដែលមានប្រយោជន៍ពេលធំធាត់ឡើងនឹងមានការអភិវឌ្ឍផ្នែកខួរក្បាលផ្នែករាងកាយនិងមានភាពឆ្លាតវៃទាំងផ្នែកការគិតនិងអារម្មណ៍ច្រើនជាងក្មេងដែលខ្វះសារធាតុអាហារបើធៀបជាមួយក្មេងវ័យដូចគ្នា ។

-សារធាតុអាហារសំខាន់ចំពោះភាពវៃឆ្លាតរបស់ទារក
ការខ្វះសារធាតុអាហារនោះក្រៅពីអាចធ្វើឲ្យការអភិវឌ្ឍផ្នែកខួរក្បាលរបស់ក្មេងមិនល្អហើយនៅធ្វើឲ្យអារម្មណ៍របស់កូនប្រែប្រួលផងដែរ ។ កូនខ្លះពេលកើតមកហើយអាចស្ងប់ស្ងាត់មើលទៅឯកាសញ្ជប់សញ្ជឹងក្រៀមក្រំដោយសារភាវៈការខ្វះ សារធាតុអាហារក្នុងកំលុងនៅក្នុងផ្ទៃមាតា ។ ប៉ុន្តែអ្នកអាចការពារនិងកែខៃបានដោយការទទួលទានអាហារនិងសារធាតុរ៉ែគ្រប់ចំនួនទាំងពេលមានគភ៌និងកូនក្រោយពេលកើត ។

-សារធាតុអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះតែងខ្វះពេលមានគភ៌ ?
អាស៊ីដហ្វូលិក កាល់ស្យូម និងជាតិដែក រួមទាំងវីតាមីនផ្សេងៗដោយធម្មតាបើអ្នកស្ថិតក្រោមការថែទាំរបស់គ្រូពេទ្យដែលល្អគ្រូពេទ្យនឹងឲ្យអ្នកទទួលទានវីតាមីនបន្ថែមស្រាប់ទៅហើយ ។ ដូច្នេះស្ត្រីជាម្តាយគួរទទួលទានអាហារឲ្យគ្រប់ ៥ ក្រុម ព្រោះសារធាតុអាហារនិងជាតិរ៉ែសំខាន់ទាំងនេះ ក្រៅពីជះឥទ្ធិពលដល់ទារកក្នុងផ្ទៃហើយនៅជះឥទ្ធិពលចំពោះស្ត្រីជាម្តាយផងដែរដូចជាអាស៊ីដហ្វូលិកអាចជួយការពារភាពខុសប្រក្រតីឬភាវៈផ្សេងៗដែលអាចកើតឡើងពីការសម្រាលកូនបាន ។ ក្រៅពីនេះបរិយាកាសជាតិពុលនិងសារធាតុញៀនផ្សេងៗក៏មានផលប៉ះពាល់ដូចជាផ្សែងបារី ថ្នាំញៀនផ្សេងៗនិងភេសជ្ជៈមានជាតិស្រវឹងគ្រប់ប្រភេទសុទ្ធតែផ្តល់ផលប៉ះពាល់បំផ្លាញការអភិវឌ្ឍខួរក្បាលរបស់ទារកក្នុងផ្ទៃ ៕