បែកធ្លាយ​រឿងអាស្រូវ ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍

ខេត្តសៀមរាប ៖ បែកធ្លាយ​រឿងអាស្រូវ​ជា​យូរ​ខែ​ឆ្នាំ មក​ហើយ រវាង​ព្រះសង្ឃ និង​ព្រះសង្ឃ នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ ដែល​បាន​ផ្ទុះ​ឡើង​មិន​ចេះ​ចប់ ខណៈ​មិន​ទាន់​មាន​ដំណោះស្រាយ​ចេញ​ផ្លែផ្កា​ណាមួយ​បាន​នៅឡើយ ចំពោះ​វត្ត​នៅ​កណ្តាល​ក្រុង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ពី​ខាងកើត​មាត់​ស្ទឹង​សៀមរាប​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​នៅឡើយ​ទេ បន្ទាប់​ពី​មាន​ដំណោះស្រាយ​ជា​ច្រើន​រួច​ទៅ​ហើយ ប៉ុន្តែ​ករណី​នេះ​នៅ​តែ​ដដែល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ មាន​សេចក្ដីជូនដំណឹង​មួយ បាន​សរសេរ​ថា មិន​អនុញ្ញាត​ឱ្យ ព្រះ​អង្គ ព្រះ​នាម អ៊ុ​ន ស​ម្ភ​ស្ស គង់នៅ​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍​នេះ​បន្ត​ទៅ​ទៀត​បាន​ទេ ហើយ​ក្នុង​សេចក្ដីជូនដំណឹង​នៅ​ពី​ខាងក្រោយ​នោះ​បាន​តប​ទៅ​នឹង​លិខិត​នេះ​វិញ​ថា ៖ ព្រះសង្ឃ អ៊ុ​ន ស​ម្ភ​ស្ស បាន​មាន​សង្ឃដីកា​ថា ករណី​នេះ​វា​អ​យុ​ត្តិ​ធ៌​ម​ណាស់ រស់នៅ​ក្នុង​វត្ត​នេះ​ជិត​១០​ឆ្នាំ​ហើយ ព្រមទាំង​បាន​កសាង​វត្ត​ដោយ​ប្រជាពលរដ្ឋ​ទទួលស្គាល់​ផង​ដែរ​។

ការ​ដេញ​ព្រះ​អង្គ​ចេញ​នេះ ទុក​ឱ្យ​តែ​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ ស្នាដៃ និង​គុណសម្បត្តិ​កន្លង​មក ដែល​ព្រះ​អង្គ​ព្រះ​នាម អ៊ុ​ន ស​ម្ភ​ស្ស បាន​កសាង​នោះ តើ​ពុទ្ធបរិស័ទ ចម្រុះ​ជើងវត្ត មាន​អារ​ម្ម​យ៉ាងណា​ដែរ ដែល​ត្រូវ​បាន​ក្រុម​ព្រះសង្ឃ​ទាំងនោះ​បាន​បណ្តេញ​ចេញពី​វត្ត​។ ពាក់ព័ន្ធ​រឿង​ផ្ទៃក្នុង​របស់​ព្រះ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ ព្រះ​នាម ចាន់​សុវណ្ណ ក្នុង​ខេត្តសៀមរាប​កំពុង​ទទួល​ការ​រិះគន់​ពី​សំណាក់​ពុទ្ធបរិស័ទ​ដែល​ធ្លាប់​ចេញចូល​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ ដោយសារ​តែ​មាន​ចេញ​សេច​ត្តី​ប្រកាស​បណ្តេញ​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម អ៊ុ​ន ស​ម្ភ​ស្ស ឱ្យ​ចាក​ចេញពី​វត្ត​ដោយ​គ្មាន​មូល​ហេតុតែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ទាំង​ជិត​ទាំង​ឆ្ងាយ​មានការ​ងឿងឆ្ងល់ ក្នុង​ចិត្ត​គ្រប់​ៗ​គ្នា​នោះ​ថា ហេតុ​អី​បាន​បណ្តេញ​ព្រះ​អង្គ អ៊ុ​ន ស​ម្ភ​ស្ស ចេញ​បែប​នេះ​ទៅ​វិញ ព្រោះ​ព្រះ​អង្គ អ៊ុ​ន ស​ម្ភ​ស្ស គង់នៅ​ក្នុង​វត្ត​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ នឹង​មាន​ស្នាដៃ​កសាង​វត្ត​ឱ្យ​មានកា​រីក​ចម្រើន​ថែម​ទៀត​ផង​។

មិនតែប៉ុណ្ណោះ​ពុទ្ធបរិស័ទ ទាំង​ជិត​ឆ្ងាយ តែងតែ​គោរព និង​រាប់អាន​ព្រះ​អង្គ អ៊ុ​ន ស​ម្ភ​ស្ស ខ្លាំង​ណាស់​ហើយ ម្យ៉ាងទៀត ក្នុង​រឿង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​វិន័យ​ព្រះពុទ្ធ​សាសនា មិនតែប៉ុណ្ណោះ​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ អស់ជំនឿ​នឹង​ព្រះសង្ឃ មិន​គិត​នាំ​គ្នា​កសាង​វត្ត​ឱ្យ​មានការ​រីក​ចម្រើន​បែរជា​នាំ​គ្នា​ឈ្លោះ​ដណ្តើម កេរ្ដិ៍​ដំណែល​គ្នា​ទៅ​វិញ​។ ក្នុង​ករណី​នេះ​ដែរ​ព្រះ​អង្គ ព្រះ​នាម អ៊ុ​ន ស​ម្ភ​ស្ស មាន​សង្ឃដីកា​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា ចំពោះ​ក្រុម​ព្រះសង្ឃ​ទាំង​អស់នោះ ដែល​បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​សាធារណៈជន ក្នុង​ការ​ដេញ ព្រះ​អង្គ​ឱ្យ​ចាក​ចេញពី​វត្ត​នោះ គឺ​លោក​ដាច់​ខាន​មិន​ព្រម​ចេញ​ឡើយ ព្រោះ​វិហារ​ទើបតែ​កសាង​នេះ និង​រូប​បដិមា ធ្វើ​ពី​ស្ពាន់​នោះ គឺជា​ស្នាដៃ​របស់​ព្រះ​អង្គ​សុទ្ធសាធ តាំងពី​ចៅអធិការ​មុន​មក​ម្ល៉េះ​។

ប៉ុន្តែ​ព្រះសង្ឃ​ព្រះ​នាម ចាន់ សុវណ្ណ ដែល​ជា​ចៅអធិការ​ទើប​តែងតាំង​ឡើង​ថ្មី​នោះ បាន​យក​រូប​បដិមា ធ្វើ​ពី​ស្ពាន់ យក​ទៅ​ទុក​ចោល នៅ​ជិត​គំនរ​សម្រាម​ទៅ​វិញ ឬ​នេះ​ជា​ថ្នាក់ដឹកនាំ ដែល​ឱ្យ​ពុទ្ធបរិស័ទ គោរព ប្រតិបត្តិ​តាម​។ ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ត​ថា បើ​និយាយ​ពី​លោក​វិញ កាលណា​ចូល​បួស ជា​ព្រះសង្ឃ​ហើយ ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ ឬ​ហៅ​ថា ពុទ្ធបរិស័ទ​ឱ្យ​ពួក​គាត់​គោរព​តាម ដរាបណា យើង​ជា​សង្ឃ ត្រូវ​ស្អាតស្អំ និង​ថ្លៃ​ថ្លូ មិន​គិត​ពី​ផលប្រយោជន៍​ខ្លួនឯង ត្រូវ​គិត​ពី​ប្រទេស​ជាតិ និង​សាសនា ព្រមទាំង​ជួយ​ដឹកនាំ​គ្នា ចូលរួម​កសាង​វត្ត យើង​ទាំងអស់​គ្នា​កុំឱ្យ​មាន​គេ​ថា វត្ត​មួយ​នេះ គិតតែ​ឈ្មោះ​ប្រកែក​ដណ្តើម អំណាច​គ្នា​ទៅ​វិញ​ឱ្យ​សោះ​។

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា​ដូច្នេះ​លោក គិត​ថា​មិន​ព្រម​ចាក​ចេញពី​វត្ត​នេះ​ជា​ដាច់ខាត ព្រោះ​លោក​នៅ​ក្នុង​វត្ត​នេះ​គ្មាន​កំហុស​អ្វី​ជាមួយ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ព្រមទាំង​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ឡើយ​។ ព្រះ​ភិក្ខុ​កណ្ឋ​ក​តេ្ថ​នោ ច័ន្ទ សុវណ្ណ ព្រះ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ ហៅ​វត្ត​លើ មាន​សង្ឃដីកា​បដិសេធ​ថា ព្រះ​អង្គរ​មិន​បាន​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​នរណា​ម្នាក់ បណ្តេញ​ព្រះសង្ឃ អង្គ​ណា​ចេញ​ស្អី​នោះ​ទេ ព្រះ​អង្គ​មិនដឹង​ឡើយ ព្រោះ​ព្រះ​អង្គ​នៅ​ឆ្ងាយ​។ ចំពោះ​រឿង​សង្ឃ​ណា​ហ៊ាន​យក​ត្រា​របស់​ព្រះ​អង្គ​មក​បោះ​លើ​ក្រដាស​ជូនដំណឹង​នេះ គឺ​ខុសច្បាប់​នឹង​ខុស​វិន័យ​សង្ឃ​ហើយ​។

ព្រះ​ចៅអធិការ វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍​មាន​សង្ឃដីកា​បន្ត​ទៀត​ថា សង្ឃ​ណា​ហ៊ាន​ក្លែងបន្លំ​ត្រា ត្រូវ​ទទួលខុស​ចំពោះ​មុខ​ច្បាប់​សង្ឃ​។ តាម​ប្រភព​ពី​ព្រះសង្ឃ​មួយ​អង្គ ដែល​គង់នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍​បាន​ខ្សឹប​ប្រាប់​ថា ព្រះ​អង្គ​ព្រះ​នាម ចាន់ សុវណ្ណ ជា​ព្រះ​ចៅអធិការ​វត្ត​ឥន្ទ​កោ​សី​យ៍​នេះ ទើបនឹង​មក​រស់នៅ​នឹង​កាន់​ដំណែង​ជា​ព្រះ​ចៅអធិការ ក្នុង​វត្ត​នេះ​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង បែរជា​មានរឿង​អាស្រូវ​ហ៊ាន​បណ្តេញ​ព្រះសង្ឃ ព្រះ​នាម អ៊ុ​ន ស​ម្ភ​ស្ស ដែល​រស់នៅ​ក្នុង​វត្ត​ជាង​១០​ឆ្នាំ ឱ្យ​ចេញពី​វត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ ជា​ដាច់ខាត​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែសីហា ឆ្នាំ​២០១៦ ពី​លោក វណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា​។ សូម​រំលឹក​ផង​ដែរ​ថា​(​ការ​ឈ្លោះប្រកែក​ដណ្តើម​លាភ​សក្ការ​គ្នា​រវាង​អ្នកបួស និង​អ្នកបួស ជា​ពិសេស​ឈ្មោះ​ប្រកែក​គ្នា​នោះ​ចំ​រដូវ​កាន់បិណ្ឌ ចូល​ព្រះ​វស្សា​ទៀត​ផង គឺ​កាន់តែ​ខុស​ពី​វិន័យ​សង្ឃ​ធ្ងន់ធ្ងរ​ណាស់​។ ចំពោះ​គណៈសង្ឃ​គួរតែ​មាន​ចំណាត់ការ​សម្របសម្រួល​ទៅ​លើ​បុគ្គល​ទាំងនោះ​ផង​) ហើយ​អ្នកបួស​ក្ន​ង​ព្រះពុទ្ធ​សាសនា ដែល​ចូល​ចិត្ត​ញុះញង់​បង្កជម្លោះ​បង្កើត​ជា​បក្ខពួក​នោះ​ជា​អំពើ ដែល​ខុស​នឹង​ពុទ្ធបញ្ញត្តិ​ដ៏​ធ្ងន់ធ្ងរ​។

ពាក់ព័ន្ធ​រឿង​ផ្ទៃក្នុង​របស់​ព្រះ​ចៅអធិការ​វត្ត​ឥន្ទ​កោ​សី​យ៍​ព្រះ​នាម ចាន់​សុវណ្ណ ក្នុង​ខេត្តសៀមរាប​កំពុង​ទទួល​ការ​រិះគន់​ពី​សំណាក់​ពុទ្ធបរិស័ទ​ដែល​ធ្លាប់​ចេញចូល​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ ដោយសារ​តែ​មាន​ចេញ​សេច​ត្តី​ប្រកាស​បណ្តេញ​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម អ៊ុ​ន​ស​ម្ភ​ស្ស ឱ្យ​ចាក​ចេញពី​វត្ត​ដោយ​គ្មាន​មូល​ហេតុតែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ទាំង​ជិត​ទាំង​ឆ្ងាយ​មានការ​ងឿងឆ្ងល់​ក្នុង​ចិត្ត​គ្រប់​ៗ​គ្នា​នោះ​ថា ហេតុ​អី​បាន​បណ្តេញ​ព្រះ​អង្គ អ៊ុ​ន ស​ម្ភ​ស្ស ចេញ​បែប​នេះ​ទៅ​វិញ ព្រោះ​ព្រះ​អង្គ អ៊ុ​ន ស​ម្ភ​ស្ស គង់នៅ​ក្នុង​វត្ត​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ព្រមទាំង​មាន​ស្នាដៃ​កសាង​វត្ត​ឱ្យ​មានកា​រីក​ចម្រើន​ទៀត​ផង​។

មិនតែប៉ុណ្ណោះ​ពុទ្ធបរិស័ទ ទាំង​ជិត​ឆ្ងាយ តែងតែ​គោរព និង​រាប់អាន​ព្រះ​អង្គ អ៊ុ​ន ស​ម្ភ​ស្ស​ខ្លាំង​ណាស់ ហើយ​ម្យ៉ាងទៀត ក្នុង​រឿង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​វិន័យ​ព្រះពុទ្ធ​សាសនា មិនតែប៉ុណ្ណោះ​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ អស់ជំនឿ​នឹង​ព្រះសង្ឃ មិន​គិត​នាំ​គ្នា​កសាង​វត្ត​ឱ្យ​មានការ​រីក​ចម្រើន​បែរជា​នាំ​គ្នា​ឈ្លោះ​ដណ្តើម កេរ្ដិ៍​ដំណែល​គ្នា​ទៅ​វិញ​៕