បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនស្រី​បោះពួយ​កាត់​រាត្រី​ហ្វាំ​ង​មិនទាន់​ទៅបុក​ឡាន​បត់​ពីមុខ​របួសធ្ងន់​ខ្លួនឯង​

ខេត្តព្រះសីហនុ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធនិងកូនពេលយប់បើកបរលឿនខ្វះការប្រុងប្រយ័ត្នបានបុករថយន្តឡង់គ្រីស័របត់កាត់មុខចំកង់មុខផ្នែកខាងឆ្វេងពេញទំហឹងដួលបណ្តាលឲ្យបុរសជាប្តីរបួសធ្ងន់រយះសាច់ភ្លៅទាំងពីរ ចំណែកប្រពន្ធ និងកូនស្រីរបួសស្រាល។

KA-28-08-2016-02

ហេតុការណ៍នេះបានកើតឡើងនៅផ្លូវមុខសណ្ឋាគារសុខាកាលពីវេលាម៉ោងជិត១០យប់ថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៦។ ក្រោយកើតហេតុនគរបាលចរាចរណ៍បាននាំយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ចំណែកអ្នករបួសត្រូវបានដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ៕

KA-28-08-2016-05 KA-28-08-2016-04