Man City លុត West Ham ៣-១ ហក់​ទៅ​កាន់​កំពូល​តារាង​ Premier League

Manchester City នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​សប្ដាហ៍​ទី​៣​នៃ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ក្រោយ​យក​ឈ្នះ​ ក្រុម​ West Ham United នៅ​ទឹកដី​ Etihad​ ៣-១។

 

Man City លុត West Ham ៣-១ ហក់​ទៅ​កាន់​កំពូល​តារាង​ Premier League

 

ជ័យ​ជម្នះ​នេះ​មាន​ន័យ​ថា​ក្រុម​របស់​លោក Pep ចាប់​ផ្ដើម​រដូវ​កាល​ជាមួយ​​កំណត់​ត្រា​ឈ្នះ​១០០​ភាគរយ​ ក្នុង​៣​ប្រកួត​កន្លង​មក​ ធ្វើ​ឲ្យ​ពួក​គេ​ឡើង​ទៅ​កាន់​កំពូល​តារាង​ Premier League មាន​៩ពិន្ទុ​ស្មើ​គ្នា​ នឹង​ Chelsea, Manchester United តែ​លើស​គ្រាប់​បាល់។

 

កាល​ពី​យប់​មិញ​ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ​ ៧​នាទី​ ខ្សែ​បម្រើ​ល្បឿន​លឿន​ Stering ជា​អ្នក​រក​គ្រាប់​ឲ្យ​ម្ចាស់​ផ្ទះ​បាន​មុន​នៅ​នាទី​ ទី​៧ មុន​ពេល​ Fernandinho តែត​បញ្ចូល​ទី​គ្រាប់​ទី​២ នៅ​នាទី​១៨ តាម​រយៈ​ការ​លើក​បាល់​ Freekick របស់ Kevin de Bruyne។

 

ចូល​មក​ដល់​តង់​ទី​២ ក្រុម​ភ្ញៀវ​ តាម​បាន​១គ្រាប់​វិញ​ធ្វើ​បាន​ដោយ​ Antonio នៅ​នាទី​ ៥៨ តែ​រៀប​នឹង​ចប់​ម៉ោង​ទៅ​ហើយ ​ពោល​គឺ​នៅ​នាទី ៩០+២ Sterling ដដែល​រក​បាន​គ្រាប់​ទី​២​ ឲ្យ Manchester City ឈ្នះ​​ក្នុង​លទ្ធផល​ ៣-១។ ការ​ប្រកួត​១គូ​ទៀត​ West Brom ស្មើ​គ្នា Middlesbrough ០-០៕

 

Man City លុត West Ham ៣-១ ហក់​ទៅ​កាន់​កំពូល​តារាង​ Premier League

 

Man City លុត West Ham ៣-១ ហក់​ទៅ​កាន់​កំពូល​តារាង​ Premier League

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC