ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤១)

ភាគ​ទី​៤១

លាងជឺវង់​ចាប់​អារម្មណ៍​តែ​ទៅ​លើ​កួកឆេង ក្រោយ​ដែល​បាន​ប្រយុទ្ធ​គ្នា​យូរ​បន្តិច​មក ដោយ​កួកឆេង​មាន​ស្នៀត​នៅ​ខ្ចី​ពេក គេ​ពុំ​អាច​ទប់ទល់​នឹង​លាងជឺវង់​បាន​ទេ។ លាងជឺវង់​លូក​ចូល​ទៅ​ចាប់​ក​អាវ​កួកឆេង​ជាប់​ ឯ​ដៃ​ម្ខាង​គេ​ស្រវា​ទៅ​រក​ពោះ​របស់​កួកឆេង ដោយ​មាន​បំណង​ចង់​ហែក​ឱ្យ​រយះ​ពោះ​កួកឆេង​ក្រេប​ឈាម​កួកឆេង​តែម្ដង។

 

កួកឆេង​ឃើញ​សត្រូវ​លូកដៃ​មក​រក​ពោះ ពេល​នោះ​ស្រាប់តែ​ឮ​សូរ​ខ្វាក អាវ​កួកឆេងរ​ហែក​មួយ​ដុំ​ធំ ឯ​ថ្នាំ​របស់​គេ ​ដែល​ដាក់​នៅ​នឹង​ថ្នក់​ក៏​ត្រូវ​លាងជឺវង់​ឆក់​យក​បាន​មក​វិញ​ដែរ។ លាងជឺវង់​គ្រាន់តែ​ធុំក្លិន​ គាត់​ក៏​ដឹង​ថា​ថ្នាំ​ដែល​កួកឆេង​លួច​ទៅ​នោះ​ បាន​មក​លើ​គាត់​វិញ​ហើយ។ គាត់​ដាក់​កញ្ចប់​ថ្នាំ​នៅ​ក្នុង​ហៅ​ប៉ៅ​ភ្លាម បន្ទាប់មក​គាត់​ក៏​លូកដៃ​ទៅ​ខ្វារ​ពោះ​កួកឆេង​ម្ដង​ទៀត នៅ​ពេលនេះ​កួកឆេង​ មិន​ដឹង​មាន​កម្លាំង​មក​ពីណា ​គេ​បម្រះ​រួច​ភ្លាម ហើយ​រត់​សំដៅ​ទៅ​រក​ម៉ីឆាវហ្វុង ​ស្រែក​ថា៖
«ជួយ​ខ្ញុំ​ផង!»

 

ម៉ីឆាវហ្វុង​ឮ​សម្រែក​កួកឆេង វា​គិត​ថា ចំពោះ​ស្នៀត​បញ្ចេញ​កម្លាំង​ក្នុង​ខ្លួន ​នៅ​មាន​បញ្ហា​ពីរ​បី​ទៀត​ដែល​អញ​មិនទាន់​យល់​ ត្រូវ​ពឹងផ្អែក​លើ​កួកឆេង​ទៀត។ វា​ក៏​ស្រែក​ទៅ​កួកឆេង​ថា ៖
«មក​​ឱប​អញ​ឱ្យ​​ឆាប់​មក! អា​កញ្ចាស់​នោះ​វា​មិន​ហ៊ាន​ធ្វើ​អ្វី​ឯង​​ទៀត​ទេ!»
កួកឆេង​នឹក​ថា ប្រសិនបើ​អញ​ទៅ​ជិត​វា អញ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​វា​ទៀត​មិន​ខាន ហើយ​ពេល​ដែល​អញ​ចង់​បម្រះ ​ឱ្យ​ផុត​ពី​កណ្ដាប់​ដៃ​វា​ នោះ​ពិបាក​ណាស់។ គេ​មិន​ហ៊ាន​ចូល​ទៅ​ជិត​ស្រី​កំណាច​ពេក​នោះ​ទេ គេ​រត់​ឆ្វែល​ក្បែរ​ៗ​ខ្លួន​វា។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ