ដាញ់ ហុង៖ អ្នកជំនាញគួររួមគ្នា រកវិធីឲ្យប្រព័ន្ធកុំព្យូទ័រស្គាល់អក្សរខ្មែរមិនប្រើ ZWSP

ស្ថាបនិក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ លោក ដាញ់ ហុង ស្នើ​ឲ្យ​អ្នក​ជំនាញ​ក្នុង​ស្រុក​ទាំងអស់ សហការ​គ្នា រិះរក​វិធី​ធ្វើ​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​អាច​ស្គាល់​អក្សរខ្មែរ​ដោយ​មិន​បាច់​ប្រើ​ចន្លោះ​មើល​មិន​ឃើញ។

 

ដាញ់ ហុង៖ អ្នកជំនាញគួររួមគ្នា រកវិធីឲ្យប្រព័ន្ធកុំព្យូទ័រស្គាល់អក្សរខ្មែរមិនប្រើ ZWSP

 

ចន្លោះ​មើល​មិន​ឃើញ (Zero-width Space-ZWSP) លោក ហុង ថា​ពុំ​មែន​ស្ថិត​ក្នុង​ស្តង់ដារ​ខ្មែរ​យូនីកូដ​ទេ។ ការ​ប្រើ ZWSP លើ​ក្តារ​ចុច​ខ្មែរ កើត​ឡើង​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ដើម្បី​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ​លើ​បណ្ដាញ​អ៊ីនធឺណិត​បណ្ដោះ​អាសន្ន ហើយ​​អាច​ឲ្យ​អក្សរ​ដែល​វាយ​មក​អាច​ចុះ​បន្ទាត់​បាន​ត្រឹមត្រូវ។ ប៉ុន្តែ​ វា​បែរ​ជា​ត្រូវ​ប្រើ​ជាប់​រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​គ្មាន​ការ​ស្រាវជ្រាវ​រក​វិធី​ផ្សេង​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ​ដោយ​មិន​បាច់​មាន ZWSP។

 

“មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​​និង​អ្នក​ជំនាញ​ព័ត៌មានវិទ្យា​​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​រួម​គ្នា ស្រាវជ្រាវ​រក​ដំណោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​អក្សរខ្មែរ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត អាច​ចាប់​បាន​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ ទោះ​បី​មិន​ប្រើ ZWSP ក៏​ដោយ”។

 

លោក ហុង ថា ភាសា​ដទៃ​ជា​ច្រើន​លើ​ពិភពលោក ពុំ​បាន​ប្រើ ZWSP ទេ ព្រោះ​ខាង​អ្នក​ជំនាញ​ស្រុក​គេ បាន​ស្រាវជ្រាវ​រក​មធ្យោបាយ​យ៉ាង​ណា​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​ស្គាល់​ភាសា​នោះ​បាន ដោយ​មិន​បាច់​ប្រើ ZWSP។

 

“អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​សុំ​ឲ្យ​មាន​ក្តារ​ចុច​ខ្មែរ​យូនីកូដ ត្រឹមត្រូវ​តាម​ស្តង់ដារ ហើយ​រឿង​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ស្គាល់​ពាក្យ​ខ្មែរ​ដែល​មិន​ប្រើ ZWSP អ្នក​ជំនាញ​ទាំង​អស់​គួរ​រួម​គ្នា​សិក្សា​ស្រាវជ្រាវ​រក​វិធី​ដោះស្រាយ។ ប្រទេស​គេ​ធ្វើ​បាន ហេតុ​អី​យើង​ធ្វើ​មិន​បាន រឿង​មិន​ប្រើ ZWSP នេះ?”

 

អត្ថបទ៖ ប៉ែត ផាន់និត

  • ដាញ់ ហុង៖ អ្នកជំនាញគួររួមគ្នា រកវិធីឲ្យប្រព័ន្ធកុំព្យូទ័រស្គាល់អក្សរខ្មែរមិនប្រើ ZWSP已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:បច្ចេកវិទ្យា