អភិបាលខេត្តព្រះសីហនុ និមន្តព្រះសង្ឃសូត្រមន្តនៅឆ្នេរសមុទ្រអូរឈើទាល សុំសេចក្តីសុខជូនដល់ភ្ញៀវទេសចរ (Video inside)

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃនេះភ្នាក់ងារ Fresh News បានរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បាននិមន្តព្រះសង្ឃចំនួន១៥អង្គ សូត្រមន្តនៅឆ្នេរសមុទ្រអូរឈើទាល ដើម្បីសុំសេចក្តីជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកកំសាន្តនៅឆ្នេរសមុទ្រ។

លោក យន្ត មីន បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរបានដាក់កម្លាំងនៅយាមកាម និងដាក់ឧបករណ៍សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ប្រសិនបើមានការលង់ទឹក ដើម្បីជួយសង្គ្រោះទាន់ពេល។

ការនិមន្តព្រះសង្ឃមកសូត្រមន្តនៅរសៀលថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានករណីលង់ទឹកស្លាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាបន្តបន្តាប់ ដោយសារអាកាសធាតុ និងរលកសមុទ្របោកបក់ខ្លាំង៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ព័ត៌មានចាស់បានឲ្យដឹងដែរថា

ស្ថានភាពអាកាសធាតុនាតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ អាកាសធាតុនៅលើផ្ទៃសមុទ្រ មានសភាពល្អគ្រាប់បើ តែប្រជាពលរដ្ឋដែលមានបំណង និងកំពុងស្នាក់នៅដើម្បី ដើរលេងកំសាន្ត ងូតទឹកសមុទ្រនោះ សូមមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃស្រឡះ ខ្យល់បក់ និងទឹករលក យោលតិចៗ នៅចន្លោះឃ្លង។ នៅឆ្នេរអូឈើទាល ខ្យល់បក់មធ្យម និងទឹករលកយោលតិចៗ។ អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះ ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗ បែបនេះទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត