ប្រាប់​​ថា​ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ បែរជា​​ទៅ​…

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យក្មេង​ម្នាក់​ ដែល​ទើប​ប្រឡង​បាក់​ឌុ​ប​ចប់​ថ្មីៗ​ បាន​ប្រាប់​ម្តាយ​ថា ទៅ​ញាំ​អាហារ​ជាមួយ​មិត្តភក្តិ បែរជា​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​សំណាងល្អ​លោត​ទើរ​ នៅ​លើ​មាត់ច្រាំង បណ្តាល​ឲ្យ​រង​របួស​ជើង​ទាំង​សងខាង​ដើរ​អត់​រួច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ១០​យប់ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

យុវជន​លោតទឹក​សម្លាប់​ខ្លួន​ មិន​បាន​សម្រេច​មានឈ្មោះ ផាត សុវណ្ណ​មុន្នី ហៅ បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​ក ថ្នាក់​ទី​១២ ទើបតែ​ប្រលង​បាក់​ឌុ​ប​រួច​ថ្មី​ៗ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៤A ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​វ​គោក ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​គុប​ជ្រុង សេ​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​1BE-0337 មាន​ម្តាយ​ឈ្មោះ ផា​ន់ សុ​វ​ណ្ណា អាយុ​៥៤​ឆ្នាំ មានមុខ​របរ​ធ្វើការ​ក្នុង​កំពង់​ផែ​ភ្នំពេញ ។

តាម​សាក្សី​នៅ​កន្លែង​ កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង​ ឡើង​ទៅ​លើ​ស្ពាន​ជ្រោយចង្វារ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ជិះ​ឡើង​ជិត​ ដល់​ពាក់កណ្តាល​ស្ពាន ជន​រង​គ្រោះ​បាន​ចុះ​ពីលើ​ម៉ូតូ​ឡើង​ទៅ​លើ​បង្កាន់ដៃស្ពាន​ រួច​លោត​ចុះ​ទឹក​ទាំង​ពាក់មួក​សុវត្ថិភាព​ ធ្លាក់​នៅ​លើ​ដី​ទន់​នៅ​មាត់ច្រាំង​ទន្លេ ព្រោះ​មិន​ទាន់​ទឹក​ផង បណ្តាល​ឲ្យ​របួស​ជើង​ ទាំង​សងខាង​កម្រើក​លែង​រួច និង​ទល់ផ្អក​និយាយ​មិន​ចេញ ។

បើ​តាម​សំដី​របស់​ម្តាយ​ ជន​រង​គ្រោះ​វិញ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​កើតហេតុ កូនប្រុស​គាត់​បាន​សុំ​ទៅ​ក្រៅ​ មានកម្ម​វិធី​ជាមួយ​មិត្តភក្តិ​ព្រោះ​ទើបតែ​ប្រឡង​ចប់ ។

លុះ​រហូត​មក​ដល់​ម៉ោង​ ៧​យប់​កូនប្រុស​គាត់​ បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា អត់​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ កំពុង​ញាំ​អាហារ​ជាមួយ​មិត្តភក្តិ​រហូត​ដល់​វេលា​ម៉ោង​ ១០​យប់​ស្រាប់តែ​មាន​ គេ​ទូរស័ព្ទ​សួរ​គាត់​ថា ត្រូវជា​អ្វី​នឹង​ឈ្មោះ ផាត សុវណ្ណ​មុន្នី ព្រោះ​ឥឡូវនេះ មុន្នី បាន​លោត​សម្លាប់​ខ្លួន​ ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​មិន​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ទេ ព្រោះ​គាត់​លោត​ចំ​កន្លែង​គោក ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គ្រាន់តែ​ឮ​ថា កូនប្រុស​លោត​សម្លាប់ រូប​គាត់​ជា​ម្តាយ​ស្ទើរ​ខ្យល់ចាប់ ហើយ​ក៏​ស្ទុះស្ទារ​ធ្វើ​ដំណើរ​ មក​កាន់​ស្ពាន​ជ្រោយចង្វារ​ភ្លាម ។ ស្ត្រី​ជា​ម្តាយ​បាន​លើក​ឡើង​ទៀត​ថា គាត់​នៅ​តែ​មិន​អស់ចិត្ត មិនដឹង​ថា កូនប្រុស​គាត់​មាន​វិបត្តិ​អ្វី​ទេ បានជា​ដល់​ថ្នាក់​ហ៊ាន​លោត​សម្លាប់​ខ្លួន​ដូច្នេះ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ចំណែក​ម្តាយ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ធ្វើ​លិខិត​ស្នាម​ទទួលយក​ ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រាប់​​ថា​ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ បែរជា​​ទៅ​...

ប្រាប់​​ថា​ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ បែរជា​​ទៅ​...

ប្រាប់​​ថា​ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ បែរជា​​ទៅ​...

ប្រាប់​​ថា​ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ បែរជា​​ទៅ​...

ប្រាប់​​ថា​ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ បែរជា​​ទៅ​...

ប្រាប់​​ថា​ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ បែរជា​​ទៅ​...