សាប៊ូកក់សក់​ ៖ ផលប្រយោជន៍​ និងផលអាក្រក់​

អ្នកណាៗ​ក៏ចង់​បាន​ស្បែកក្បាល​ស្អាត​ សក់ស្អាត ​មិនមាន​ក្លិនអាក្រក់​ មិនមាន​អង្គែដែរ​។ ​ដូចនេះ​​ទើប​ស្វែងរក​នូវ​សាប៊ូកក់​សក់​ណាមាន​គុណភាពល្អ​ មិន​ធ្វើឱ្យ​សក់ជ្រុះ​ជាដើម​។ ​សាប៊ូ​កក់សក់​ពិតជា​មានសារៈ​ប្រយោជន៍​ណាស់​។​ ប៉ុន្ដែ​ក៏​នៅ​មាន​លោក​អ្នក​មួយ​ចំនួន​ដែល​មិនបាន​យល់ដឹង​អំពីសារៈ​ប្រយោជន៍​ នៃ​សាប៊ូកក់​សក់​នេះ​នៅ​ឡើយទេ​។​
ប្រភេទ​សាប៊ូ​កក់សក់​សាប៊ូ​ដែល​ប្រើនៅ​លើស្បែក​ក្បាល​ជា​សាប៊ូ​សម្រាប់​កក់សក់ ​សាប៊ូ​សម្រាប់​អប់សក់ ​សាប៊ូ​សម្រាប់​បន្ទន់សក់​ និង​សាប៊ូ​សម្រាប់ ​លាប​នៅលើ​សក់​ជាដើម​។​ សាប៊ូ​កក់​សក់​ត្រូវ​បាន​ចែកចេញ​ជាពីរ​ប្រភេទ​ គឺ​សា​ប៊ូ​កក់​សក់​ កក់​ហើយ​លាង​ចេញ ​និងសាប៊ូ​លាប​ ទុកនៅ​លើស្បែក​ក្បាល​។​
សារៈប្រយោជន៍​នៃសាប៊ូ​កក់សក់​សាប៊ូកក់​សក់​​​​​​មានសារៈ​ប្រយោជន៍​ច្រើនណាស់​សម្រាប់​ស្បែកក្បាល ​និងសរសៃសក់ ​បើជា​សាប៊ូ​ដែលមាន​គុណភាពល្អ​។​ ម្យ៉ាងទៀត​សាប៊ូ​កក់សក់​មានតួនាទី​នៅក្នុង​ការជម្រះ​នូវធូលីដី ​ជម្រះស្បែក​ក្បាល​ បំបាត់អង្គែ​ ការពារ​ការ​កើតចៃ​ កមរមាស់​ ជម្រះជាតិខ្លាញ់​ ជម្រះមេរោគ​ និងជួយ​លម្អ​សរសៃសក់​ ហើយជួយ​សម្រួល​ទៅដល់​ការលូតលាស់​នៃ​សរសៃ​សក់ជាដើម​។​ ជាមួយ​សារៈប្រយោជន៍​ច្រើន​បែបនេះ​ ដែលលោក​អ្នក​មិនអាច​ខ្វះសាប៊ូ​បានទេ​។​
ផល​ប៉ះពាល់​នៃ​សាប៊ូកក់សក់​ក្រៅ​ពីផល​ប្រយោជន៍​ជាច្រើន ​សាប៊ូ​កក់សក់​ក៏ផ្ដល់​ផលវិបាក​ នៅពេល​ដែលលោក​អ្នក​ប្រើខុស​ក្បួនខ្នាត​នៃការ​ប្រើប្រាស់​ ឬក៏ប្រើប្រាស់​សាប៊ូ​គ្មានគុណភាព​ជាដើម​។ ចំណុចដែល​សំខាន់​ជាងគេ​បណ្ដាលឱ្យ​ជ្រុះសក់​ និងកើត​អង្គែ ​ហើយ​ក៏អាច​បង្កឱ្យរមាស់​។​ ប៉ុន្ដែ​បើសិន​ជាលោកអ្នក​ប្រើឱ្យ​ត្រូវតាម​ប្រភេទសាប៊ូ ​ភាគតិច​ណាស់​ដែល​មានបញ្ហា​។​ ប្រការ​គួយល់ដឹង​អំពីសាប៊ូ​កក់សក់​ការថែរក្សា​សរសៃសក់​ក៏ដូចជា​ការកក់សក់​មិនអាច​ប្រើជា​រៀងរាល់​ថ្ងៃបាន ​ពេកនោះទេ​ តែអាច​ប្រើបាន​បើស្បែករបស់​ លោក​អ្នកមាន​ខ្លាញ់ច្រើន​ ឬក៏អាច​ប្រើសាប៊ូកក់សក់​ដែលមាន​កម្រិត​ស្រាល​មិនមាន​សារជាតិគីមី ​ប្រើដើម្បី​លាង​ជម្រះធូលី​ និងក្អែល​ ដែលនៅ​លើក្បាល​គឺអាច​ប្រើ​ ប៉ុន្ដែ​មិនត្រូវ​ប្រើញឹកញាប់​ពេកនោះទេ​។​ ប្រសិន​បើស្បែកក្បាល​មានជាតិខ្លាញ់​ លោកអ្នក​គួរប្រើ​ផលិតផល​ដែលមាន​តួនាទី​បង្ហួត​ជាតិខ្លាញ់​​​​នៅលើ​​ស្បែក​ក្បាល​ និងសរសៃសក់​។​ នៅពេល​ដែលលោក​អ្នកប្រើ​ដំបូង​ អាចមាន ​ប្រសិទ្ធភាព ​ហើយបើ​ប្រើយូរពេក​អាចធ្វើ​ឱ្យសរសៃ​ហួ​តខ្លាំង ​អាច​បណ្ដាល​ឱ្យសរសៃសក់​ស្ងួតតែម្ដង ​ឬក៏អាច​ធ្វើឱ្យ​ជ្រុះសក់​បានដែរ​។ ដូចនេះគ្រប់​ផលិតផល​សុទ្ធតែ​មានការកំណត់​ពេលវេលា​នៃការប្រើប្រាស់​។​​
ដំបូន្មាន​អ្នកជំនាញ​សាប៊ូ​មានសារៈ​ប្រយោជន៍​ ក៏មាន​ផលប៉ះពាល់​​​ច្រើនដែរ​​​ ដោយសារ​តែសាប៊ូ​នោះមិនមាន​គុណភាពល្អ​ ឬក៏ប្រើ​ខុស​នឹងមុខងារ​របស់សាប៊ូ​។ ដូចនេះ​មុននឹង​សម្រេច​ចិត្ដជ្រើសរើស​នូវផលិតផល​ណាមួយ​មកប្រើ​ លោកអ្នក​គួរ​តែ​គិតដល់​ផលប៉ះពាល់​ជានិច្ច​ ហើយអ្វី​ដែលល្អ​លោកអ្នក​គួររក​កន្លែង​ដែលជំនាញ​ ដើម្បី​ការពារ​កុំឱ្យ​កើត​មានបញ្ហា​ផ្សេងៗ​ ចៀសវាង​ចំណាយ​ថវិកា​ឥតប្រយោជន៍​។​

 
សាប៊ូកក់សក់​ ៖ ផលប្រយោជន៍​ និងផលអាក្រក់​អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com