ហេតុអ្វី​បានជា​ខោខូវ​ប៊យ​របស់អ្នក​ចាំបាច់​មាន​ហោប៉ៅ​តូចមួយ​នេះធ្វើអី​? ​

តើ​អ្នក​ដែល​ធ្លាប់​ឆ្ងល់​ម្ដង​ដែរឬ​ទេថា​ ហេតុអ្វី​បានជា​ខោ​ជើងវែង​សម័យ​ទំ​នើប​​ៗ​ ឬ​ខោខូវ​ប៊យ​ដែល​អ្នក​ស្លៀក​ស្ទើរ​​តែរាល់ថ្ងៃ​ វា​តែងតែ​មាន​កូន​ហោប៉ៅ​មួយមក​តាម​ជាប់​ជានិច្ច​? ​តើ​គេ​ដាក់​វាមាន​ជាមួយ​ដើម្បីអ្វី​? ​តើ​អ្នក​ធ្លាប់​ប្រើវា​ដែរឬទេ​? ​ចុះបើ​ប្រើ​ តើអ្នក​ប្រើវា​ដាក់អ្វី​ដែរ​?​
ជាទូទៅ ​ហោប៉ៅ​តូចមួយ​នៅពី​មុខ​នេះ​ភាគ​ច្រើន​ គេ​ប្រើវា​ដោយ​ដាក់​សម្ភារៈ​តូច​​ៗ​មួយ​ចំនួន​ដូចជា​៖​ កូននាឡិកា​, ​I​p​​o​d​​ N​a​n​o​,​ ​កាក់​, កូនសោរ​, លុយជាដើម​ ។ ដូច្នេះ​ប្រសិន​បើឃើញ​កូន​ហៅប៉ៅ​តូចមួយ​នេះ​កុំទាន់អាល​គិត​ថាវា​គ្មាន​ប្រយោជន៍​ហើយ​កាត់​វាចោល​ ៕​​

ហេតុអ្វី​បានជា​ខោខូវ​ប៊យ​របស់អ្នក​ចាំបាច់​មាន​ហោប៉ៅ​តូចមួយ​នេះធ្វើអី​? ​ហេតុអ្វី​បានជា​ខោខូវ​ប៊យ​របស់អ្នក​ចាំបាច់​មាន​ហោប៉ៅ​តូចមួយ​នេះធ្វើអី​? ​

ដោយ៖ ឈូកស
ប្រភព៖ businessinsider